លេខទាំង៦នេះបង្ហាញពីភាពជោគជ័យរបស់ Rakitic នៅ Barcelona រយៈពេល៦ឆ្នាំ

//s6.kh1.co/20/20558bad08559ba6136ea6edd2de1fcd04eabf99.jpg
កីទ្បា

 ០២-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កីឡាករសញ្ជាតិក្រូអាត Ivan Rakitic បានសម្រេចចិត្តវិលត្រឡប់ទៅទឹកដីចាស់របស់គាត់គឺក្លិប Sevilla ជាផ្លូវការហើយ បន្ទាប់ពីចំណាយពេល ៦ ឆ្នាំនៅ Barcelona ។

កីឡាករសញ្ជាតិក្រូអាត Ivan Rakitic បានសម្រេចចិត្តវិលត្រឡប់ទៅទឹកដីចាស់របស់គាត់គឺក្លិប Sevilla ជាផ្លូវការហើយ បន្ទាប់ពីចំណាយពេល ៦ ឆ្នាំនៅ Barcelona ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Tribuna.com បានពិនិត្យមើលតួលេខ និងកំណត់ត្រាល្អបំផុតរបស់គាត់ដោយដកស្រង់ទិន្នន័យពី WhoScored, Transfermarkt និង Opta ដែលបង្ហាញខាងក្រោម៖

លេខ ៤ ៖ វាមានន័យថា Rakitic ជាកីឡាករបរទេសទី ៤ ដែលបង្ហាញខ្លួនច្រើនជាងគេនៅ បាសេឡូណារហូតដល់ទៅ ៣១០ ប្រកួត។

ខ្សែបម្រើ Ivan Rakitic និងលេខចំណាត់ថ្នាក់បង្ហាញខ្លួនច្រើន
ខ្សែបម្រើ Ivan Rakitic និងលេខចំណាត់ថ្នាក់បង្ហាញខ្លួនច្រើន

លេខ ១៣ ៖ ខ្សែបម្រើរូបនេះបានឈ្នះពានរង្វាន់ចំនួន ១៣ ក្នុងកំឡុងពេលប្រកបអាជីពរយៈពេល ៦ ឆ្នាំនៅក្លិប Barcelona

ខ្សែបម្រើ Ivan Rakitic និងចំនួនពានដែលបានឈ្នះរយៈពេល៦ឆ្នាំ
ខ្សែបម្រើ Ivan Rakitic និងចំនួនពានដែលបានឈ្នះរយៈពេល៦ឆ្នាំ

លេខ ៣៥ ៖ ខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះរកគ្រាប់បាល់បាន ៣៥ គ្រាប់សម្រាប់ក្រុមយក្សកាតាឡាន់។

ខ្សែបម្រើ Ivan Rakitic និងចំនួនគ្រាប់បាល់រកបានរយៈពេល៦ឆ្នាំ
ខ្សែបម្រើ Ivan Rakitic និងចំនួនគ្រាប់បាល់រកបានរយៈពេល៦ឆ្នាំ

លេខ ២២៦ ៖ ក្នុងចំណោម ៣១០ ប្រកួតសម្រាប់ក្រុម Barcelona ខ្សែបម្រើរូបនេះបានឈ្នះ ២២៦ ប្រកួត។ 

ខ្សែបម្រើ Ivan Rakitic និងចំនួននៃការឈ្នះ
ខ្សែបម្រើ Ivan Rakitic និងចំនួននៃការឈ្នះ

លេខ ២០១៥ ៖ Rakitic បានឈ្នះការប្រកួតកាលពីឆ្នាំ ២០១៥ ខណៈដែលគាត់បានរកគ្រាប់បាល់ បើកឆាកក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Juventus ៤ នាទីបន្ទាប់ពីការចាប់ផ្តើម។

ខ្សែបម្រើ Ivan Rakitic និងឆ្នាំដែលស៊ុតចូលពាន UCL
ខ្សែបម្រើ Ivan Rakitic និងឆ្នាំដែលស៊ុតចូលពាន UCL

លេខ ២៤៣៦ ៖ ខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះបានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តរបស់ La Liga នៅឆ្នាំ ២០១៨ នៅពេលដែលគាត់បានបញ្ជូនបាល់ច្រើនជាងកីឡាករដទៃទៀតរហូតដល់ទៅ ២៤៣៦ ប៉ះនារដូវកាលនោះ៕

ខ្សែបម្រើ Ivan Rakitic និងចំនួននៃការប៉ះបាល់
ខ្សែបម្រើ Ivan Rakitic និងចំនួននៃការប៉ះបាល់

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T