គ្រោះរញ្ជួយដីកម្រិត​ ៦.៨រ៉ិចទ័រ បានវាយប្រហារទៅលើប្រទេស​ឈីលី

//s6.kh1.co/5d/5d798bdb4ad5644840aceb37364d8d6da365ee42.jpg
សង្គម

 ០១-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

គ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ បានវាយប្រហារនៅក្បែរឆ្នេរភាគខាងជើងប្រទេសឈីលី​នៅថ្ងៃអង្គារនេះ ដែល​បណ្តាលឱ្យមានការបាក់ស្រុតដី និងបង្កជាខូចខាត​មួយចំនួន

សង់ចាកូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសឈីលីបានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ បានវាយប្រហារនៅក្បែរឆ្នេរភាគខាងជើងប្រទេសឈីលី​ថ្ងៃអង្គារនេះ ដែល​បណ្តាលឱ្យមានការបាក់ស្រុតដី និងបង្កជាការខូចខាត​មួយចំនួន ប៉ុន្តែមិនមានការព្រមានអំពីរលកយក្សស៊ូណាមិនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ១២:០៩នាទីអធ្រាត​ (ម៉ោងនៅឈីលី) ដែលស្ថិតនៅ​ភូមិមួយ ក្នុងទីក្រុង Vallenar ​ភាគខាងជើងតំបន់ Atacama ​។ ប្រជាជនមួយចំនួនដែលរស់នៅក្បែរតំបន់ឆ្នេរ ត្រូវបានជម្លៀសចេញដើម្បី​បង្ការគ្រោះថ្នាក់ ហើយរហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់និងរបួសនៅឡើយទេ។

គួរជម្រាប​ដែរថា ​ឈីលីគឺ​ជាប្រទេស​​មួយស្ថិតនៅ​តំបន់ខ្សែក្រវាត់ភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក​ (Pacific Ring of Fire)  ដែលជាទីតាំង​តែងកើតមាន គ្រោះរញ្ជួយដី ​បន្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិជាញឹកញាប់។ ហើយកាលពីខែឧសភា ឆ្នាំ១៩៦០ គ្រោះរញ្ជួយដីកម្រិត ៩.៥រ៉ិចទ័រ បានវាយប្រហារទៅលើ​ប្រទេសនេះ ដែលបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ត្រូវស្លាប់បាត់បង់ជីវិត៕

គ្រោះរញ្ជួយដីនេះ បានបង្កជាការខូចខាតមួយចំនួន
គ្រោះរញ្ជួយដីនេះ បានបង្កជាការខូចខាតមួយចំនួន
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T