កីឡាករ១០រូបនេះ ដែលក្លិបបានទិញ ហើយលក់ចេញវិញចំណេញច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់

//s4.kh1.co/0b/0b35c9de77302383511d82cdbfabbb08c49c9fcd.jpg
កីទ្បា

 ០១-កញ្ញា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ពិតណាស់ ក្លិបបាល់ទាត់បច្ចុប្បន្នតែងតែមានកីឡាករកំពូលៗរបស់ក្លិបផ្ទាល់ មិនថាក្លិបបានទិញចូល ឬក៏ជាធនធានយុវជនរបស់ក្លិបឡើយ។

ពិតណាស់ ក្លិបបាល់ទាត់បច្ចុប្បន្នតែងតែមានកីឡាករកំពូលៗរបស់ក្លិបផ្ទាល់ មិនថាក្លិបបានទិញចូល ឬក៏ជាធនធានយុវជនរបស់ក្លិបឡើយ។ យ៉ាងណាមិញ ក្លិបទាំងអស់ ក៏មិនបោះបង់ចោលនូវប្រព័ន្ធបណ្តុះបណ្តាលយុវជនរបស់ក្លិប តួយ៉ាងក្លិប Barcelona អាចនិយាយបានថា ជាក្លិបដែលបណ្តុះបណ្តាលយុវជនឆ្នើមៗជាច្រើន ក្នុងនោះមានដូចជា Lionel Messi, Xavi, Andrés Iniesta, Sergio Busquets, Gerard Piqué, Pep Guardiola, Cesc Fàbregas, Thiago Alcantara, Hector Bellerin, Takefusa Kubo និង Ansu Fati ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ  Andrés Iniesta, Lionel Messi និង Xavi
កីឡាករ  Andrés Iniesta, Lionel Messi និង Xavi

ទោះជាយ៉ាងណា កីឡាករយុវជនដែលបណ្តុះបណ្តាលចេញពីក្លិប Barcelona មិនមែនជាកីឡាករដែលលក់ចេញ ហើយចំណេញបានច្រើនឡើយ ប៉ុន្តែក្លិបនេះ បានចំណេញច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយការលក់កីឡាករ Neymar ទៅក្លិប PSG កាលឆ្នាំ២០១៧ តែជាកីឡាករដែលក្លិបបានទិញចូលកាលពីឆ្នាំ២០១៣ ពីក្លិប Santos។

កីឡាករ Neymar កាលលេងនៅ Santos<br>
កីឡាករ Neymar កាលលេងនៅ Santos

ខាងលើក្រោមនេះ ជាកីឡាករ ១០រូប ដែលក្លិបបានទិញ ហើយលក់ចេញចំណេញច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់៖

១០-ខ្សែការពារជម្រើសជាតិហូឡង់ Virgil van Dijk វ័យ ២៩ឆ្នាំ ត្រូវបានក្លិប Liverpool ទិញក្នុងតម្លៃ ៨៤.៦៥លានផោន ពីក្លិប Southampton កាលពីខែមករា ឆ្នាំ២០១៨ ដែលធ្វើឱ្យក្លិប Southampton ចំណេញបាន ៦៨.៩៥លានផោន (ទិញពីក្លិប Celtic ក្នុងតម្លៃត្រឹម ១៥.៧០លានផោន)។

កីឡាករ Virgil van Dijk កាលលេងនៅក្លិប Southampton
កីឡាករ Virgil van Dijk កាលលេងនៅក្លិប Southampton

៩-ខ្សែប្រយុទ្ធជម្រើសជាតិកូតឌីវ័រ Nicolas Pépé វ័យ ២៥ឆ្នាំ ត្រូវបានក្លិប Arsenal ទិញក្នុងតម្លៃ ៨០លានផោន ពីក្លិប LOSC Lille កាលពីខែសីហា ឆ្នាំ២០១៩ ដែលធ្វើឱ្យក្លិប LOSC Lille ចំណេញបាន ៧០លានផោន (ទិញពីក្លិប SCO Angers ក្នុងតម្លៃត្រឹម ១០លានផោន)។

កីឡាករ Nicolas Pépé កាលលេងនៅក្លិប LOSC Lille
កីឡាករ Nicolas Pépé កាលលេងនៅក្លិប LOSC Lille

៨-ខ្សែការពារជម្រើសជាតិអង់គ្លេស Harry Maguire វ័យ ២៧ឆ្នាំ ត្រូវបានក្លិប Manchester United ទិញក្នុងតម្លៃ ៨៧លានផោន ពីក្លិប Leicester City កាលពីខែសីហា ឆ្នាំ២០១៩ ដែលធ្វើឱ្យក្លិប Leicester City ចំណេញបាន ៧៣.៣០លានផោន (ទិញពីក្លិប Hull City ក្នុងតម្លៃត្រឹម ១៣.៧០លានផោន)។

កីឡាករ Harry Maguire កាលលេងនៅក្លិប&nbsp; Leicester City
កីឡាករ Harry Maguire កាលលេងនៅក្លិប  Leicester City

៧-អតីតខ្សែបម្រើប្រយុទ្ធជម្រើសជាតិបាំរាង និងបច្ចុប្បន្នជាអ្នកចាត់ការទូទៅក្លិប Real Madrid លោក Zinedine Zidane វ័យ ៤៨ឆ្នាំ ត្រូវបានក្លិប Real Madrid ទិញក្នុងតម្លៃ ៧៧.៥០លានផោន ពីក្លិប Juventus កាលពីខែកក្កដា ឆ្នាំ២០០១ ដែលធ្វើឱ្យក្លិប Juventus ចំណេញបាន ៧៤ លានផោន (ទិញពីក្លិប FC Girondins Bordeaux ក្នុងតម្លៃត្រឹម ៣.៥០លានផោន)។

លោក Zinedine Zidane កាលនៅជាកីឡាករ និងលេងនៅក្លិប Juventus
លោក Zinedine Zidane កាលនៅជាកីឡាករ និងលេងនៅក្លិប Juventus

៦-ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo វ័យ ៣៥ឆ្នាំ ត្រូវបានក្លិប Real Madrid ទិញក្នុងតម្លៃ ៩៤លានផោន ពីក្លិប Manchester United កាលពីខែកក្កដា ឆ្នាំ២០០៩ ដែលធ្វើឱ្យក្លិប Manchester United ចំណេញបាន ៧៥លានផោន (ទិញពីក្លិប Sporting CP ក្នុងតម្លៃត្រឹម ១៩លានផោន)។

កីឡាករ Cristiano Ronaldo កាលលេងនៅក្លិប Manchester United
កីឡាករ Cristiano Ronaldo កាលលេងនៅក្លិប Manchester United

៥-ខ្សែប្រយុទ្ធជម្រើសជាតិបែលហ្សិក Eden Hazard វ័យ ២៩ឆ្នាំ ត្រូវបានក្លិប Real Madrid ទិញក្នុងតម្លៃ ១១៥លានផោន ពីក្លិប Chelsea កាលពីខែកក្កដា ឆ្នាំ២០១៩ ដែលធ្វើឱ្យក្លិប Chelsea ចំណេញបាន ៨០លានផោន (ទិញពីក្លិប LOSC Lille ក្នុងតម្លៃត្រឹម ៣៥លានផោន)។

កីឡាករ Eden Hazard កាលលេងនៅក្លិប Chelsea
កីឡាករ Eden Hazard កាលលេងនៅក្លិប Chelsea

៤-ខ្សែប្រយុទ្ធជម្រើសជាតិវែល Gareth Bale វ័យ ៣១ឆ្នាំ ត្រូវបានក្លិប Real Madrid ទិញក្នុងតម្លៃ ១០១លានផោន ពីក្លិប Tottenham Hotspur កាលពីខែកញ្ញា ឆ្នាំ២០១៣ ដែលធ្វើឱ្យក្លិប Tottenham Hotspur ចំណេញបាន ៨៦.៣០លានផោន (ទិញពីក្លិប Southampton ក្នុងតម្លៃត្រឹម ១៤.៧០លានផោន)។

កីឡាករ Gareth Bale កាលលេងនៅក្លិប Tottenham Hotspur
កីឡាករ Gareth Bale កាលលេងនៅក្លិប Tottenham Hotspur

៣-ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Ousmane Dembélé វ័យ២៣ឆ្នាំ ត្រូវបានក្លិប Barcelona ទិញក្នុងតម្លៃ ១៣៨លានផោន ពីក្លិប Borussia Dortmund កាលពីខែសីហា ឆ្នាំ២០១៧ ដែលធ្វើឱ្យក្លិប Borussia Dortmund ចំណេញបាន ១២៣លានផោន (ទិញពីក្លិប Stade Rennais FC ក្នុងតម្លៃត្រឹម ១៥លានផោន)។

កីឡាករ Ousmane Dembélé កាលលេងនៅក្លិប Borussia Dortmund
កីឡាករ Ousmane Dembélé កាលលេងនៅក្លិប Borussia Dortmund

២-ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល Philippe Coutinho វ័យ២៨ឆ្នាំ ត្រូវបានក្លិប Barcelona ទិញក្នុងតម្លៃ ១៤៥លានផោន ពីក្លិប Liverpool កាលពីខែមករា ឆ្នាំ២០១៨ ដែលធ្វើឱ្យក្លិប Liverpool ចំណេញបាន ១៣២លានផោន (ទិញពីក្លិប Inter Milan ក្នុងតម្លៃត្រឹម ១៣លានផោន)។

កីឡាករ Philippe Coutinho កាលលេងនៅក្លិប Liverpool
កីឡាករ Philippe Coutinho កាលលេងនៅក្លិប Liverpool

១-ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល Neymar វ័យ២៨ឆ្នាំ ត្រូវបានក្លិប PSG ទិញក្នុងតម្លៃ ២២២ លានផោន ពីក្លិប Barcelona កាលពីខែសីហា ឆ្នាំ២០១៧ ដែលធ្វើឱ្យក្លិប Barcelona ចំណេញបាន ១៣៣.៨០លានផោន (ទិញពីក្លិប Santos ក្នុងតម្លៃត្រឹម ៨៨.២០លានផោន)៕

កីឡាករ Neymar កាលលេងនៅក្លិប Barcelona
កីឡាករ Neymar កាលលេងនៅក្លិប Barcelona

ប្រភពtransfermarkt.com

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T