ហ៊ានចូលទេ? ជប៉ុន ទើបដំឡើងបន្ទប់ទឹកសាធារណៈដ៏ប្រណិត តែប្រើជញ្ជាំងសុទ្ធតែកញ្ចក់ (មានវីដេអូ)

//s6.kh1.co/a5/a591d7322c3978ff93cbbb993509e6a4e3cfb507.jpg
សង្គម

 ០១-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ជប៉ុនទើបដាក់ដំណើរការបន្ទប់ទឹកសាធារណៈបច្ចេកវិទ្យាចុងក្រោយ នៅឯឧទ្យានពីរកន្លែង ក្នុងទីក្រុងតូក្យូ

ជប៉ុន៖ ជប៉ុនត្រូវបានគេចាត់ទុកថា ជាប្រទេសមួយដែលមានការរីកចម្រើនស្ទើរគ្រប់វិស័យ ហើយមនុស្សភាគច្រើនតែងតែឱ្យតម្លៃ និងកោតសរសើរជាតិសាសន៍មួយនេះ ព្រោះតែពួកគេមានសុជីវធម៌ល្អ និងពោរពេញទៅដោយគុណធម៌។ បើនិយាយដល់ផ្នែកបច្ចេកវិទ្យាវិញ ប្រទេសនៅអាស៊ីមួយនេះ តែងតែបង្កើតអ្វីថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ ខុសប្លែកពីគេផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងថ្មីៗនេះ ជប៉ុនទើបដាក់ដំណើរការបន្ទប់ទឹកសាធារណៈបច្ចេកវិទ្យាចុងក្រោយ នៅឯឧទ្យានពីរកន្លែង ក្នុងទីក្រុងតូក្យូ។ បន្ទប់ទឹកថ្មីនោះ បានប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាម៉្យាង ដែលគេឲ្យឈ្មោះថា «កញ្ចក់ឆ្លាត» ព្រោះជញ្ជាំរបស់វានឹងប្រែពណ៌ទៅជាស្រអាប់ នៅពេលទ្វារចាក់សោ។

ស្ថាបត្យករដែលឈ្នះពានរង្វាន់ Shigeru Ban និងជាផ្នែកមួយនៃគម្រោង បាននិយាយថា៖

មានរឿងពីរ​ ដែលយើងព្រួយបារម្ភនៅពេលចូលបន្ទប់ទឹកសាធារណៈ ជាពិសេសគឺមានទីតាំងក្នុងឧទ្យានតែម្ដង។ ទីមួយ គឺភាពស្អាត និងទីពីរ គឺថាតើមានអ្នកនៅខាងក្នុងឬអត់។

ស្ថាបត្យករ

ដូចច្នេះ បច្ចេកវិទ្យាថ្មី​ ពិតជាជួយសម្រួលដល់អ្នកប្រើប្រាស់ ហើយលើសពីនេះ នៅពេលរាត្រីពន្លឺរបស់វានឹងបំភ្លឺដល់ឧទ្យាន ប្រៀបបាននឹងអំពូលភ្លើងដ៏ស្រស់ស្អាតអីចឹងដែរ។

គួរបញ្ជាក់ថា បន្ទប់ទឹកកញ្ចក់នេះ បានរចនាឡើងដោយអ្នកច្នៃប្រឌិតឈានមុខចំនួន១៦នាក់  ដោយប្រើការរចនាកម្រិតខ្ពស់ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋអាចចូលប្រើប្រាស់បានគ្រប់គ្នា ដោយមិនគិតពីភេទ អាយុ ឬពិការភាពនោះទេ។ ហើយនៅនិទាឃរដូវខាងមុននេះ គេក៏មានគម្រោងដំឡើងថែមទៀត នៅទូទាំងសង្កាត់នោះផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

បន្ទប់ទឹក
បន្ទប់ទឹក
បន្ទប់ទឹក
បន្ទប់ទឹក
បន្ទប់ទឹក
បន្ទប់ទឹក
បន្ទប់ទឹក
បន្ទប់ទឹក
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T