អ្នកណាគេខ្លះទៅ? Man UTD គ្រោងបញ្ចេញកីឡាករ២រូប ក្រោយយកបាន Van de Beek

//s4.kh1.co/9e/9e3388e5174f525d3a6de0497a73fa9133347d0e.jpg
កីទ្បា

 ០១-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Man UTD គ្រោងបញ្ចេញកីឡាករ Lingard និង​ Pererira ក្រោយយកបាន Van de Beek

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា មានគម្រោងបញ្ចេញខ្សែបម្រើ Jesse Lingard និង Andreas Pereira ឲ្យបានមុនពេលទីផ្សារដោះដូររដូវក្ដៅបិទទ្វារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lingard និង Pereira
Lingard និង Pereira

ទន្ទឹមនឹងកីឡាករទាំងពីរខាងលើ កំពុងខិតខំព្យាយាម ដើម្បីទទួលបានឱកាសចូលលេងជាប់លាប់នៅរដូវកាលក្រោយ ការមកដល់របស់កីឡាករ Donny van de Beek នឹងធ្វើឲ្យអ្នកទាំងពីរនេះ កាន់តែពិបាកជាងមុនទៀត។

  កីឡាករ Donny van de Beek 
  កីឡាករ Donny van de Beek 

ជាមួយគ្នានេះ បើយោងរបាយការណ៍របស់កាសែត Daily Mail អ្នកចាត់ការទូទៅក្រុម Man UTD លោក Ole Gunnar Solskjaer ចង់ទទួលបានលុយពីការ​លក់ Lingard និង​ Pererira ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

   លោក Ole Gunnar Solskjaer
   លោក Ole Gunnar Solskjaer

ស្របពេលកុងត្រារបស់ Lingard នៅទឹកដី Old Trafford នៅសល់ពេលមិនដល់១ឆ្នាំផងនោះ ក្លិបជើងឯក Premier League ១៣សម័យបានបើកដៃឲ្យក្លិបដទៃចូលចែចូវយកខ្សែបម្រើសញ្ជាតិអង់គ្លេស ជាច្រើនខែណាស់មកហើយ។ 

គួរបញ្ជាក់ដែរថា លោក Ole ចង់វ៉ៃចេញកីឡាករទាំងពីរដើម្បីប្រមែលប្រមូលថវិការ ក៏ដូចជាទុកកន្លែងទំនេរសម្រាប់នាំយកកីឡាករថ្មីៗមករួមក្រុម៕

ប្រភពsportsmole

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T