ចង់ដឹងអត់ថា គូស្នេហ៍តារាថៃល្បីទាំង ៦គូនេះទទួលបានប្រាក់ប៉ុន្មានពេលទៅចូលរួមកម្មវិធីជាគូម្តងៗ?

//s4.kh1.co/c5/c5b6d2264f2a30840c0d264957e9f0afc7f825aa.jpg
នារី

 ០១-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

គូស្នេហ៍តារាថៃល្បីទាំង ៦គូនេះទទួលបានប្រាក់ប៉ុន្មានពេលទៅចូលរួមកម្មវិធីជាគូម្តងៗ?

ថៃ៖ ធ្លាប់តែតាមដានពីជីវិតការងារ ជីវិតគូរបស់តារាសម្តែងថៃប្រុសស្រីល្បីៗ ប៉ុន្តែមិនធ្លាប់បានដឹងសោះថា ពេលទៅចូលរួមកម្មវិធីម្តងៗ តារាប្រុសស្រីទាំង ៦គូនេះអាចរកប្រាក់បានច្រើនម្លឹងៗ សោះ។ តោះ ចង់ដឹងអត់ថា តើតម្លៃសម្រាប់ចូលរួមកម្មវិធីជាគូម្តងៗ ពួកគេទទួលបានប្រាក់ប៉ុន្មាន?
១. Nadech Kugimiya និង Yaya Urassaya

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់តារាប្រុស Nadech និងតារាសម្តែងស្រីដ៏ល្បីល្បាញ Yaya រកបានខ្ទង់ជិត 30,000 ដុល្លារពេលទៅចូលរួមជាគូនៅក្នុងកម្មវិធីជាមួយគ្នាម្តងៗ។

Nadech Kugimiya និង Yaya Urassaya
Nadech Kugimiya និង Yaya Urassaya

២. Toon Artiwara និង Koy Rachwin

រីឯគូស្នេហ៍ Toon Artiwara និង Koy Rachwin វិញរកបានប្រមាណខ្ទង់ 27,000 ដុល្លារ ក្នុងមួយកម្មវិធី ពេលទៅចូលរួមជាមួយគ្នា។

Toon Artiwara និង Koy Rachwin
Toon Artiwara និង Koy Rachwin

៣. Weir Sukollawat និង Bella Ranee
Weir Sukollawat និង Bella Ranee រកបានប្រមាណ 25,000 ដុល្លារ ពេលបង្ហាញមុខក្នុងកម្មវិធីនីមួយៗជាមួយគ្នា។     

Weir Sukollawat និង Bella Ranee
Weir Sukollawat និង Bella Ranee

៤. Mark Prin និង Kimmy Kimberley
សម្រាប់គូស្នេហ៍ផ្អែមល្ហែមរវាង Mark Prin និង Kimberley វិញអាចរកប្រាក់បានប្រមាណខ្ទង់ 20,000 ដុល្លារ។

  Mark Prin និង Kimmy Kimberley
  Mark Prin និង Kimmy Kimberley

៥. Ter Chantavit និង Mai Davika

ឯគូស្នេហ៍ Ter Chantavit និង Mai Davika ក៏អាចរកប្រាក់បានច្រើនមិនចាញ់គូស្នេហ៍ដទៃប៉ុន្មានឡើយ។ សម្រាប់គូនេះគឺអាចរកបានប្រមាណខ្ទង់ 12,000 ដុល្លារ ក្នុងមួយកម្មវិធីពេលចូលរួមជាគូ។

Ter Chantavit និង Mai Davika
Ter Chantavit និង Mai Davika

 ៦. Mik Thongraya និង Bow Maylada

ដោយឡែកគូស្នេហ៍លោក Mik Thongraya និង Bow Maylada ទទួលបានខ្ទង់ 65,000 ដុល្លារក្នុងមួយកម្មវិធី៕

Mik Thongraya និង Bow Maylada
Mik Thongraya និង Bow Maylada
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T