ក្លិបណាត្រូវថ្លៃយកទៅចុះ! Chelsea ដាក់លក់កីឡាករលំដាប់ A របស់ខ្លួនរូបនេះ ក្នុងតម្លៃ៨០លាន

//s6.kh1.co/dd/ddd4d7835e96e0597d047d32a42430daf6f0365c.jpg
កីទ្បា

 ០១-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Chelsea ដាក់លក់កីឡាករ Kante ក្នុងតម្លៃ៨០លាន

អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់កាសែត The Mirror ក្លិបតោខៀវ Chelsea បានដាក់តម្លៃខ្លួនខ្សែបម្រើឆ្នើម N’Golo Kante ក្នុងទំហំទឹកប្រាក់ចំនួន ៨០លានផោន ​(ឬប្រមាណ ១០៧លានដុល្លារ) ខណៈជម្រើសជាតិបារាំងរូបនេះ ជាគោលដៅរបស់អ្នកចាត់ការទូទៅក្រុម Inter Milan លោក Antonio Conte

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Antonio Conte
  លោក Antonio Conte

លោក Conte កំពុងព្យាយាមឆ្មក់យកអតីតកូនក្រុមរបស់លោករូបនេះ ដើម្បីមកជួយ Inter ប្រជែងពាន Serie A ជាមួយនឹងក្លិប Juventus នៅរដូវកាលក្រោយ។

លោក Conte និង Kante
លោក Conte និង Kante

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីត្រូវបានគេរាយការណ៍មកថា មិនត្រឹមតែចង់បាន Kante នោះទេ ក្នុងនោះលោកក៏ចង់បានអតីតកូនក្រុមកាលនៅ Chelsea ២រូបទៀតផងដែរ ពោលគឺខ្សែការពារស្លាបឆ្វេង Emerson Palmieri និង ខ្សែប្រយុទ្ធ Olivier Giroud

Giroud និង Emerson
Giroud និង Emerson

យ៉ាងណាមិញ បើតាមប្រភពដដែលគ្រូបង្វឹកក្រុម Chelsea លោក Frank Lampard មិនមានបំណងចង់លក់ Kante ឡើយ ប៉ុន្តែដោយសារក្លិបត្រូវការប្រមូលថវិការ ក្រោយចំណាយអស់ច្រើន នៅទីផ្សារដោះដូររដូវក្ដៅនេះ ទៅលើការចុះកុងត្រាយកកីឡាករ Timo Werner, Hakim Ziyech, Ben Chilwell, Thiago Silva និង Malang Sarr។ ណាមួយក្លិបកំពុងខិតជិតនឹងចំណាយប្រមាណ៩០លានផោនទៀត ក្នុងការផ្ទេរយកតារាឆ្នើមក្រុម Bayer Leverkusen កីឡាករ Kai Havertz មកកាន់ទឹកដី Stamford Bridge៕

  កីឡាករ Kai Havertz
  កីឡាករ Kai Havertz

ប្រភពmirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T