Ziyech មកចូលរួមជាមួយតោខៀវ Chelsea មិនបានប៉ុន្មានផង ស្រាប់តែមានបញ្ហាបែបនេះទៅហើយ

//s6.kh1.co/57/57ba94679951fbc675c9694bdf11d431b0a7b7ec.jpg
កីទ្បា

 ០១-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កីឡាករ Hakim Ziyech បានចូលរួមការប្រកួតដំបូងរបស់ក្លិប Chelsea ទល់នឹងក្រុម Brighton និងបានបង្ហាញទម្រង់លេងយ៉ាងល្អ ប៉ុន្តែជាអកុសលគាត់ត្រូវបានប្តូរចេញនៅនាទីទី៥៤។

កីឡាករ Hakim Ziyech បានចូលរួមការប្រកួតដំបូងរបស់ក្លិប Chelsea ទល់នឹងក្រុម Brighton និងបានបង្ហាញទម្រង់លេងយ៉ាងល្អ ប៉ុន្តែជាអកុសលគាត់ត្រូវបានប្តូរចេញនៅនាទីទី៥៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រូបង្វឹកលោក Frank Lampard បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានរបស់ Chelsea ថា ខ្សែប្រយុទ្ធស្លាបស្តាំរូបនេះមានបញ្ហារបួសជង្គង់ ហើយត្រូវតែឱ្យគ្រូពេទ្យពិនិត្យពីស្ថានភាពនេះ។

Ziyech ត្រូវប្តូរចេញក្រោយមានបញ្ហារបួស
Ziyech ត្រូវប្តូរចេញក្រោយមានបញ្ហារបួស

លោក Lampard បានបញ្ជាក់ក្រោយចប់ការប្រកួតថា៖ “Ziyech គេ​ធ្វើ​បាន​ល្អ​ណាស់ក្នុង​ការ​ប្រកួត ដោយ​ការចូលរួមចំណែកបញ្ជូនបាល់ និងការប៉ះបាល់របស់គេគឺ​ស្ថិត​នៅ​កម្រិត​គុណភាព​ខ្ពស់​ តែ​គេ​មាន​ការ​ប៉ះ​ទង្គិច​ត្រង់​ផ្នែក​ជង្គង់​បន្តិចបន្តួច ដែល​យើង​នឹង​ត្រូវ​ធ្វើ​ការ​ពិនិត្យបន្តទៀត”។

លោក Lampard បានបន្ថែមថា៖ “យើងសង្ឃឹម​ថា​វា​មិន​អីទៅចុះ តែក្នុងការបង្ហាញទម្រង់លេងនោះ គ្រូបង្វឹករូបនេះពោលពាក្យដដែលថា Ziyech គេ​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់”៕  

Ziyech ត្រូវប្តូរចេញក្រោយមានបញ្ហារបួស
Ziyech ត្រូវប្តូរចេញក្រោយមានបញ្ហារបួស
ការហ្វឹកហាត់របស់ Ziyech និងមិត្តរួមក្រុម
ការហ្វឹកហាត់របស់ Ziyech និងមិត្តរួមក្រុម

ប្រភពBeSoccer

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T