គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ សម្រេចបានជិត ៤៣ភាគរយ ហើយ

//s6.kh1.co/8a/8aa157698250e72b3e36a47be5c8c07986dd18d1.jpg
Khmerhome

 ០១-កញ្ញា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

https://s4.kh1.co/__image/w=650,h=488,q=100/31/3109da0b13e7698fdd69b4891b774f73f642cff5.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ​គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ គិតត្រឹមខែសីហា ឆ្នាំ២០២០ សម្រេចបានប្រមាណ ៤២,៩៩% ហើយ។ បើតាមការក្រសួងដឹងជញ្ជូន។

ក្រសួងបានបន្តថា គម្រោងនេះត្រូវបានបែងចែកជា បីផ្នែកធំៗរួមមាន៖ ផ្នែកខាងជើង(បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤,៧៤គីឡូម៉ែត្រ ផ្នែកកណ្តាល(ធ្លាម្អម-បាត់ដំបង) មានប្រវែងសរុប ១៤៦,០៤គីឡូម៉ែត្រ និងផ្នែកភាគខាងត្បូង(ព្រែកក្តាម ខេត្តកណ្តាល-ធ្លាម្អម ខេត្តពោធិ៍សាត់) មានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ។

https://s6.kh1.co/__image/w=650,h=488,q=100/2b/2b23390399af9c42f55e6d1ab7c7ffc9f5d64e2b.jpg

ក្រសួងបញ្ជាក់ថា ដោយមានការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី ២គន្លងទៅ៤គន្លង ទទឹង២៣ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) និងមានសួនច្បារចំកណ្តាល។

https://s6.kh1.co/__image/w=650,h=500,q=100/bc/bc68d9976e68433a7de38ce4d348dcabec994206.jpg

កំណាត់ផ្លូវជាតិលេខ៥ មាន​សារៈសំខាន់ណាស់សម្រាប់ការដឹកជញ្ជូន​នៅក្នុ​ងស្រុក​ ក៏ដូចជាការតភ្ជាប់វិស័យ​ដឹកជញ្ជូន​ក្នុង​បណ្ដាប្រទេស​ជា​សមាជិក​អាស៊ាន​ និង​មហាអនុតំបន់មេគង្គ ហើយក៏​ត្រូវ​បាន​ចាត់​ទុក​ថាជាផ្នែក​មួយ​នៃអាស៊ានហាយវ៉េលេខ ១(Asean Highway 1) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕

https://s6.kh1.co/__image/w=650,h=488,q=100/5c/5c4be170a994f79ae71db8b59e5cc792fd7ff5c9.jpg

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T