មកមើលរាងកីឡាករល្បីៗទាំង៨រូប ដែលមានការវិវត្តន៍យ៉ាងអស្ចារ្យ

//s6.kh1.co/14/14600fd16661357fe729e524ba00196990d663ee.jpg
កីទ្បា

 ០១-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មកមើលការផ្លាស់ប្តូរកាយសម្បទាដ៏អស្ចារ្យរបស់ Ronaldo, Lewandowski, Ramos និងតារាសាច់ដុំ៥រូបទៀត

បរទេស៖ ក្រៅពីការហ្វឹកហាត់បច្ចេកទេសនៅលើទីលាន កីឡាករកំពូលៗទាំងអស់តែងតែព្យាយាមហាត់កាយសម្បទារបស់ពួកគេបន្ថែមទៀត ដើម្បីឲ្យកាន់តែមានភាពមាំមួន។ ហើយកីឡាករទាំង៨ខាងក្រោមនេះត្រូវបានគេមើលឃើញថាបានផ្លាស់ប្តូររាងកាយរបស់ពួកគេយ៉ាងគួរឲ្យកត់សម្គាល់៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • កីឡាករ Eden Hazard : នៅពេលដែលទើបតែផ្លាស់ចេញពី Chelsea មករួមជាមួយ Real Madrid ថ្មីៗកីឡាកររូបនេះលើសទម្ងន់រហូតដល់ទៅ៧គីឡូក្រាមឯណោះ ប៉ុន្តែមិនបានប៉ុន្មានផងរូបគេហាត់រហូតទាល់តែស្រកអស់៧គីឡូវិញ។ 
កីឡាករ Eden Hazard
កីឡាករ Eden Hazard
កីឡាករ Eden Hazard
កីឡាករ Eden Hazard
  • កីឡាករ Cristiano Ronaldo​ : កាលពីនៅវ័យជំទង់ គ្រូបង្វឹកតែងតែបង្អាប់ពីរាងកាយដ៏ស្គមរីងរៃរបស់ Ronaldo ប៉ុន្តែនៅពេលនេះអ្វីៗត្រូវផ្លាស់ប្តូរ៣៦០ដឺក្រេ។ 
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo
  • កីឡាករ Marcus Rashford : និមត្តិរូបរបស់កីឡាកររូបនេះគឺ Cristiano Ronaldo ហេតុដូចនេះហើយបានជា Rashford ខិតខំហ្វឹកហាត់កាយសម្បទារបស់គេមិនឲ្យចាញ់សិស្សច្បងនោះទេ។ 
កីឡាករ Marcus Rashford
កីឡាករ Marcus Rashford
កីឡាករ Marcus Rashford
កីឡាករ Marcus Rashford
  • កីឡាករ Robert Lewandowski : ដោយសារតែរបបអាហារ និងវិន័យក្នុងការហ្វឹកហាត់ទើបធ្វើឲ្យរាងកាយរបស់ Lewandowski ផ្លាស់ប្តូរខ្លាំងចាប់តាំងពីផ្លាស់មកលេងនៅលីគកំពូល Bundesliga ។ 
កីឡាករ Robert Lewandowski
កីឡាករ Robert Lewandowski
កីឡាករ Robert Lewandowski
កីឡាករ Robert Lewandowski
  • កីឡាករ Adama Traore : អ្នកគាំទ្រគ្រប់គ្នាសឹងតែមិនជឿនឹងភ្នែករបស់ពួកគេនោះទេ នៅពេលដែលឃើញរូបភាពកីឡាកររូបនេះកាលនៅលេងឲ្យ Barcelona និងរូបភាពពេលផ្លាស់មកលេងនៅ Wolves ។ 
កីឡាករ Adama Traore
កីឡាករ Adama Traore
កីឡាករ Adama Traore
កីឡាករ Adama Traore
  • កីឡាករ Adebayo Akinfenwa : នៅក្នុងវីដេអូហ្គេម FIFA​ 20 កីឡាកររូបនេះត្រូវបានគេដាក់ពិន្ទុកាយសម្បទារហូតដល់ទៅ៩៨ឯណោះ។ 
កីឡាករ Adebayo Akinfenwa
កីឡាករ Adebayo Akinfenwa
កីឡាករ Adebayo Akinfenwa
កីឡាករ Adebayo Akinfenwa
  • កីឡាករ Hulk : តារាកម្លាំងជើងខ្លាំងរូបនេះត្រូវបានគេទទួលស្គាល់ថាជាកីឡាករដែលមានមាឌធំម្នាក់នៅលើទីលាន ហើយមកទល់នឹងពេលនេះរូបគេនៅតែបន្តថែរក្សារាងកាយដ៏មាំរបស់គេបន្ថែមទៀត។
កីឡាករ Hulk
កីឡាករ Hulk
កីឡាករ Hulk
កីឡាករ Hulk
  • កីឡាករ Sergio Ramos : កីឡាកររូបនេះធ្លាប់ជាខ្សែការពាររាង​ស្រឡូនម្នាក់នៅក្នុងក្លិប Sevilla ប៉ុន្តែនៅពេលនេះរាងកាយរបស់គេពោរពេញទៅដោយសាច់ដុំកង់ៗ៕ 
កីឡាករ Sergio Ramos
កីឡាករ Sergio Ramos
កីឡាករ Sergio Ramos
កីឡាករ Sergio Ramos

ប្រភពthesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T