កូនគោមួយក្បាលទៀតហើយ កើតមកមានក្បាលពីរជាប់គ្នា ធ្វើឲ្យផ្អើលពេញភូមិមួយនៅប្រទេសចិន (មានវីដេអូ)

//s6.kh1.co/7c/7c12edbada9deea99b1e48f77f6a384a6c353c36.png
សង្គម

 ០១-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មេគោមួយក្បាល មកពីភូមិមួយ ក្នុងខេត្ត Guizhou ភាគអាគ្នេយ៍ប្រទេសចិន សម្រាលបានកូនគោមួយក្បាល ដែលមានក្បាលពីរជាប់គ្នា ត្រចៀកពីរ មាត់ពីរ និងភ្នែកបួន។

ចិន៖ កាលពីពាក់កណ្ដាលខែសីហាកន្លងទៅថ្មីៗនេះ មេគោមួយក្បាល មកពីភូមិមួយ ក្នុងខេត្ត Guizhou ភាគអាគ្នេយ៍ប្រទេសចិន សម្រាលបានកូនគោមួយក្បាល ដែលមានក្បាលពីរជាប់គ្នា ត្រចៀកពីរ មាត់ពីរ និងភ្នែកបួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់អ្នកស្រី Zhang ដែលត្រូវជាម្ចាស់គោ បានឲ្យដឹងថា មេគោមានការលំបាកជាខ្លាំងក្នុងការសម្រាលកូនគោ និងត្រូវចំណាយអស់រយៈពេល៧ម៉ោងឯណោះទើបសម្រាលរួច។ ហើយកូនគោក្បាលពីរនេះ អាចបៅទឹកដោះគោតាមមាត់ទាំងពីររបស់វា និងមិនទាន់អាចក្រោកឈរបានដោយខ្លួនឯងឡើយ។

ចំពោះអ្នកស្រីផ្ទាល់ មានអារម្មណ៍ថាភ្ញាក់ផ្អើលជាខ្លាំង ព្រោះនេះគឺជាលើកទីមួយក្នុងជីវិតរបស់គាត់ ដែលបានឃើញគោក្បាលពីរ។ ហើយមានអ្នកភូមិជាច្រើន បាននាំគ្នាមកកាន់ផ្ទះរបស់គាត់ផ្ទាល់ ដើម្បីឃើញគោក្បាលពីរឲ្យច្បាស់នឹងភ្នែក និងផ្ដិតយករូបភាពទៅបង្ហោះចែកចាយលើបណ្ដាញសង្គមផងដែរ។

ទន្ទឹមនឹងនេះដែរ អ្នកជំនាញបានអះអាងថា កូនគោក្បាលពីរនេះ ចែករំលែកបំពង់កតែមួយជាមួយគ្នា និងអាចដុះស្នែងលើក្បាលចំនួនបួនផងដែរ។ 

យ៉ាងណាមិញ ឥឡូវនេះ កូនគោក្បាលពីរកំពុងស្ថិតក្នុងស្ថានភាពល្អប្រសើរ និងមិនមានបញ្ហាសុខភាពអ្វីឡើយ ហើយគេក៏សង្ឃឹមដែរថា វានឹងធំលូតលាស់បន្ដទៀត៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

កូនគោក្បាលពីរ
កូនគោក្បាលពីរ
កូនគោក្បាលពីរ និងមេរបស់វា
កូនគោក្បាលពីរ និងមេរបស់វា
កូនគោក្បាលពីរ
កូនគោក្បាលពីរ
កូនគោក្បាលពីរ
កូនគោក្បាលពីរ
អ្នកស្រី Zhang ដែលជាម្ចាស់គោ
អ្នកស្រី Zhang ដែលជាម្ចាស់គោ
អ្នកភូមិ
អ្នកភូមិ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T