Real Madrid អាចនឹងបន្តឲ្យ Arsenal ខ្ចីជើងជម្រើសជាតិអេស៉្បាញរូបនេះមួយរដូវកាលទៀត

//s4.kh1.co/f8/f88e8925fdb62ca98002e71e8d69b0f1b03635f8.jpg
កីទ្បា

 ០១-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Real Madrid អាចនឹងបន្តឲ្យ Arsenal ខ្ចីជើងកីឡាករ​ Dani Ceballos មួយរដូវកាលទៀត

បរទេស៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិប Real Madrid មានគម្រោងឲ្យក្លិប Arsenal បន្តខ្ចីជើងកីឡាករ Dani Ceballos មួយរដូវកាលទៀត ដែលជារដូវកាលទី២របស់គេនៅ Premier League

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Dani Ceballos
  កីឡាករ Dani Ceballos

ក្នុងនោះដែរកីឡាករវ័យ២៤ឆ្នាំរូបនេះក៏បានយល់ព្រមជាមួយលោកគ្រូបង្វឹក Mikel Arteta ដើម្បីនៅបន្តលេងឲ្យ Arsenal មួយរដូវកាលទៀត។ គួរបញ្ជាក់ដែរថានៅក្នុងរដូវកាល២០១៩/២០កន្លងមកនេះ Dani Ceballos បង្ហាញទម្រង់លេងបានល្អណាស់ឲ្យក្លិបនៅ Premier League មួយនេះ ពោលគឺបង្ហាញខ្លួនបានដល់ទៅ៣៧ប្រកួត និងជួយឲ្យក្លិបឈ្នះពាន FA Cup បានមួយគ្រឿងផងដែរ។ 

  កីឡាករ Dani Ceballos
  កីឡាករ Dani Ceballos

ហើយការដែលលោក Zinedine Zidane មិនទាន់ចង់យករូបគេមករួមក្រុមនៅរដូវកាលថ្មីនេះ ដោយសារតែនៅតំបន់កណ្តាលរបស់ Real Madrid មានកីឡាករល្អៗច្រើនណាស់ទៅហើយដូចជាកីឡាករ Luka Modric, Toni Kross, Casemiro, Valverde និង Isco ជាដើម៕ 

  កីឡាករ Isco, Toni Kross, Casemiro, Valverde និង Luka Modric
  កីឡាករ Isco, Toni Kross, Casemiro, Valverde និង Luka Modric

ប្រភពdailymail

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T