យោងតាមគេហទំព័រ orange  បានបង្ហាញអោយដឹងថា អ្នករាយការណ៏អំពី អាកាសធាតុម្នាក់  បញ្ចប់ការផ្សាយ របស់នាង ដោយវារនឹងដី។

ស្ត្រីម្នាក់នោះ មានឈ្មោះ Lisa Hidalgo ជាអ្នករាយការណ៏អំពីអាកាសធាតុ នៅក្នុងសហរដ្ឋអាមេរិក។ នៅពេលដែលនាង កំពុង បង្ហាញពីអាកាសធាតុ នៅ Winter Park ដែលស្ថិតនៅតំបន់Denver សហរដ្ឋអាមេរិក  ស្រាប់តែ កាមេរ៉ាជ្រុះធ្លាក់ ដោយចៃដន្យ ហើយ កាមេរ៉ា បែបជាថតស្បែកជើង និង ឆាកស្ទូឌីយូទៅវិញ។

ដោយឃើញសភាពបែបនេះ អ្នករាយការណ៏ពត៌មានរូបនេះ បានប្រើគំនិតច្នៃប្រឌិតរបស់នាង ដោយ ធ្វើជាច្រៀង រំា ហើយបន្ទាប់មក លុតជង្គង់ និង វារនឹងដី ដើម្បីបញ្ជក់ សេចក្តីរាយការណ៏ដោយជោគជ័យ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះវីដេអូនេះ? សូមទស្សនា



ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]