មានរឿងអី សុខៗ ឈិន ឡុង ដាក់ផ្ទះលក់ដេញថ្លៃ ១០លានដុល្លារ?

//s6.kh1.co/12/125eb83a87de576ca61ba95d08d94e14cf7b0aa6.jpg
តារា & កម្សាន្ដ

 ០១-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ខុនដូពីរដែលកាន់កាប់ដោយ Jackie Chan ត្រូវបានចុះបញ្ជីនៅលើគេហទំព័រអចលនទ្រព្យមួយ ដែលបានត្រូវដាក់ដេញថ្លៃ

ចិន៖ នៅលើទំព័រព័ត៌មានមួយ បានរាយការណ៍ថា អាផាតមិនដ៏ប្រណីតចំនួន ២ ដែលមានតម្លៃសរុប ៧១,៩ លានយ័ន (១០.៥ លានដុល្លារ) ដែលកាន់កាប់ដោយ Jackie Chan ដែលស្គាល់ជាលោក ឈិង ឡុង នឹងត្រូវដាក់លក់ជាផ្លូវការនៅឯការ ដេញថ្លៃជាសាធារណៈនៅម៉ោង ១០ ព្រឹកថ្ងៃទី ២៨ ខែសីហា ទាំងដោយប្រញាប់ប្រញាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បន្ទប់ដែលមានលេខ ១០០១ និង ១០០២ នៅក្នុងអាគារលេខ ២ ដោយស្ថិតនៅតំបន់ពាណិជ្ជកម្មសំខាន់ ដ៏ល្បី ទីក្រុងប៉េកាំង ត្រូវបានឲ្យដឹង  អាផាតមិនទាំងពីរនេះ ដែលមានការតុបតែងខាងក្នុងយ៉ាងប្រណីតនិងមានតម្លៃបំផុត យ៉ាងណាមិញ បច្ចុប្បន្ននេះបន្ទាប់ពីព័ត៌មានអំពីការដេញថ្លៃអាផាតមិនពីរនេះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈមានមនុស្ស ១៨ នាក់ចាប់អារម្មណ៍ ក្នុងការចង់ធ្វើជាម្ចាស់វាតែម្តង។

លើសពីនេះទៅទៀត ប្រព័ន្ធផ្សព្វផ្សាយចិនបានបញ្ជាក់ភ្លាមៗថា អាផាតមិនទាំងពីរគឺជាកម្មសិទ្ធិរបស់Jackie Chan ផ្ទាល់តែម្តង ហើយវាក៏ជាកន្លែងដែលកូនប្រុសរបស់លោក ដែលជាតារាសម្តែង Jaycee Chan ត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់កញ្ឆា និងចែកចាយកញ្ឆាកាលពីឆ្នាំ ២០១៤ផងដែរ៕

សូមទស្សនារូបខាងក្រោម៖

Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
ទិដ្ឋភាពខាងក្នុង
ទិដ្ឋភាពខាងក្នុង
អាផាតមិនដែលគេបានដាក់លក់
អាផាតមិនដែលគេបានដាក់លក់
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T