ចង់លក់តិកតុកទៅឲ្យអាមេរិក មិនមែនជារឿងងាយស្រួល បន្ទាប់ពីចិនបានចេញច្បាប់ថ្មី ដែលអាចរារាំងដល់ដំណើរការនេះ

//s6.kh1.co/16/166ac4a68c8b66b33c73e9e45108ceae46c60dca.jpg
បច្ចេកវិទ្យា

 ០១-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ដល់ឲ្យក្រុមហ៊ុនមួយនេះ រហូតដល់ពាក់កណ្ដាលខែកញ្ញា លើការសម្រេចចិត្តនៃការលក់។

ចិន៖ ម្ចាស់របស់កម្មវិធីតិកតុកបាននិយាយថា ខ្លួននឹងប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវច្បាប់ថ្មី ដែលបានដាក់ដោយប្រទេសចិន លើផ្នែកបច្ចេកវិទ្យាដែលក្រុមហ៊ុនក្នុងប្រទេសនេះអាចលក់ទៅបរទេសបាន។ ការត្រួតពិនិត្យនាំចេញអាចត្រូវបានប្រើ ដើម្បីរារាំងការលក់ប្រតិបត្តិការរបស់តិកតុកនៅសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងកម្មវិធីនេះមានកំណត់វិធីសាស្ត្រ ដែលអាចកំណត់គោលដៅទៅកាន់អ្នកទស្សនា។ សមត្ថភាពរបស់កម្មវិធីនេះអាចកំណត់ចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់បានយ៉ាងលឿន ហើយការបំពេញតាមចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់បានដើរតួនាទីយ៉ាងធំ ក្នុងភាពជោគជ័យរបស់វា។

កម្មវិធីតិកតុកគ្រប់គ្រងដោយក្រុមហ៊ុន Bytedance របស់ប្រទេសចិន
កម្មវិធីតិកតុកគ្រប់គ្រងដោយក្រុមហ៊ុន Bytedance របស់ប្រទេសចិន

ក្រុមហ៊ុន Bytedance បានចាប់ផ្ដើមពិភាក្សាលក់ផ្នែកតិកតុករបស់អាមេរិក កាណាដា អូស្ត្រាលី និងនូវែលសេឡង់ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមហាមឃាត់កម្មវិធីនេះនៅអាមេរិក ដែលមានអ្នកប្រើប្រាស់ប្រមាណណ១០០លាននាក់។ លោកប្រធានាធិបតីបានលើកឡើងពីកង្វល់សន្តិសុខជាតិ បើទោះបីមានការបដិសេធរបស់ក្រុមហ៊ុនតិកតុកថា ខ្លួនមិនបានផ្ដល់ទិន្នន័យទៅឲ្យរដ្ឋាភិបាលចិន នូវទិន្នន័យរបស់អ្នកប្រើប្រាស់បរទេស។

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ដល់ឲ្យក្រុមហ៊ុនមួយនេះ រហូតដល់ពាក់កណ្ដាលខែកញ្ញា លើការសម្រេចចិត្តនៃការលក់។ ក្រុមហ៊ុន Bytedance បានប្រឈមមុខនឹងការរិះគន់នៅក្នុងប្រទេសកំណើតរបស់ខ្លួន ដែលត្រូវបានគេមើលឃើញថា មានសម្ពាធពីបរទេសក្នុងលក់ទ្រព្យសម្បត្តិដ៏មានតម្លៃ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T