Rashford បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេស ដែលនឹងត្រូវទៅលេងនៅព្រឹត្តិការណ៍ Nations League ខាងមុខនេះដោយសារតែ…

//s6.kh1.co/d6/d628a6f9091cff714e177c3bf980adaad0532ff6.jpg
កីទ្បា

 ០១-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Rashford បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេស ដោយសារតែបញ្ហារបួស

អង់គ្លេស៖ យោងតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់ប្រទេសអង់គ្លេស ខ្សៃប្រយុទ្ធក្រុមបិសាចក្រហម Manchester United កីឡាករ Marcus Rashford បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេស ដោយសារបញ្ហារបួស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Marcus Rashford
  កីឡាករ Marcus Rashford

Rashford ត្រូវបានអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate  ដាក់ឈ្មោះទៅលេងនៅព្រឹត្តការណ៍ UEFA Nations League ទល់នឹងក្រុមអៀរឡង់ និង ក្រុមដាណឺម៉ាក នាថ្ងៃទី៥ និង ថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ។

ក្រុមជម្រើសជាតិអង់គ្លេស
ក្រុមជម្រើសជាតិអង់គ្លេស

យ៉ាងណាមិញ​ ដោយសារបញ្ហារបួសក.ជើង Rasford ក៏ត្រូវបង្ខំចិត្តដកខ្លួនចេញពីព្រឹត្តិការណ៍នោះ ដើម្បីផ្ដោតទៅលើការព្យាបាលរបួស។ ទាក់ទិនទៅនឹងរឿងនេះ Rashford បានសរសេររៀបនៅលើគណនី Twitter ផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា៖

ខ្ញុំមិនដែលចង់ឲ្យក្រុមមួយនេះខកចិត្តនោះទេ ប៉ុន្តែកាលវិភាគនៃការប្រកួតវាឆាប់ពេកសម្រាប់ខ្ញុំ។ ខ្ញុំបានព្យាយាមអស់ពីលទ្ធភាពហើយ ប៉ុន្តែខ្ញុំក៏ត្រូវផ្ដោតទៅលើ ការចាប់ផ្ដើមរដូវកាលថ្មីជាមួយក្លិប ក៏ដូចជាប្រទេសផងដែរ។ សូមសំណាងល្អអ្នករាល់គ្នា ខ្ញុំនឹងចាំលើកទឹកចិត្តអ្នកពីផ្ទះទៅ។

  កីឡាករ Marcus Rashford 
  កីឡាករ Marcus Rashford
  កីឡាករ Marcus Rashford

គួរឲ្យដឹងដែរថា ប្រកួតដំបូង របស់ក្រុម Man UTD ក្នុងក្របខណ្ឌ Premier League រដូវកាល២០២០/២១ គឺត្រូវលេងតទល់នឹងក្រុម Crystal Palace នៅទឹកដី Old Trafford  នាថ្ងៃទី១៩ ខែកញ្ញា ខាងមុខ៕

ប្រភពmanutd

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T