អតីតប្រធានាធិបតីឥណ្ឌា ទទួលមរណភាពក្នុងវ័យ៨៤ឆ្នាំ

//s6.kh1.co/e8/e8309ea036e9fae50ece3ebad5c444ea61d77180.jpg
សង្គម

 ០១-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អតីតប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee បានទទួលមរណភាពកាលពីថ្ងៃច័ន្ទ ទី៣១ ខែសីហា ក្នុង​វ័យ ៨៤ឆ្នាំ

ញូដេលី៖ អតីតប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee បានទទួលមរណភាពកាលពីថ្ងៃច័ន្ទ ទី៣១ ខែសីហា ក្នុង​វ័យ ៨៤ឆ្នាំ។ នេះបើយោងតាមការរៀបរាប់របស់ក្រុមគ្រួសារលោក ដកស្រង់ការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន aljazeera ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Mukherjee បានទទួលមរណភាព ដោយសារសរីរាង្គជាច្រើនរបស់លោកលែកដំណើរការកាលពីថ្ងៃច័ន្ទ បន្ទាប់ពីត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់ជាច្រើនសប្តាហ៍​ ខណៈពេលដែលលោក ក៏ត្រូវបានគេធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ផងដែរ។

សូមជម្រាបដែរថា លោក Mukherjee ធ្លាប់ធ្វើជាគ្រូបង្រៀននៅមហាវិទ្យាល័យ West Bengal និង​ធ្លាប់ធ្វើជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ រដ្ឋមន្ត្រីការបរទេស ​ក៏ដូចជា​​រដ្ឋមន្រ្តីក្រសួងការពារជាតិ។ ហើយចាប់ពីឆ្នាំ ២០១២ ដល់​ ២០១៧ លោកបានក្លាយខ្លួនជាប្រធានាធិបតីរបស់ប្រទេសឥណ្ឌា៕

អតីតប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee
អតីតប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T