ធម្មតាៗស្អាតណាស់ហើយ ពេល រឿន ណាត តែងខ្លួនបែបនេះ ឡើងដូចកូនតុក្កតា

//s6.kh1.co/de/de5b27e01f1dbaa6657eb47db08aea5560aa6f11.jpg
តារា & កម្សាន្ដ

 ០១-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ពិតជាប្លែកមើលសឹងមិនស្កាល់ ក្រោយកញ្ញា រឿន ណាត តុបតែងផាត់មុខដូចជាតុក្កតាយ៉ាងដូច្នេះ ដោយរូបភាពជាច្រើនសន្លឹករបស់នាងពិតជាស្រស់ស្អាតតែម្ដង។

ភ្នំពេញ៖ ក្រោយបញ្ចប់ការប្រកួតក្នុងកម្មវិធី Miss Universe 2018 រួចមក បច្ចុប្បន្ន កញ្ញា រឿន ណាត កាន់តែទទួលបានប្រជាប្រិយភាពខ្លាំងជាងមុន មិនតែប៉ុណោះ ពេលនេះ អតីតបវរកញ្ញាស្រីរូបនេះ ក៏បានងាកខ្លួនមកចាប់យកអាជីពជាតារាសម្ដែងផងដែរ។ ក្រោយឃើញស្នាដៃសម្ដែងភាពយន្តរបស់តារារូបនេះរួច ក៏មានមហាជនជាច្រើន បានសរសើរពី ទឹកដៃនៃការសម្ដែងរបស់នាងសឹងមិនដាច់ពីមាត់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបី តារាស្រីរូបនេះ ទើបតែឈានជើងចូលសិល្បៈក៏ពិតមែន តែនាងអាចទាញយកចំណាប់អារម្មណ៍ពីទស្សនិកជនជាច្រើននាក់ឲ្យចាប់អារម្មណ៍ ហើយចូលចិត្តនាងបានយ៉ាងឆាប់រហ័សតែម្ដង។ យ៉ាងណាមិញ បើងាកទៅមើលរូបសម្ផស្សតារារូបនេះវិញ ក៏មិនណយប៉ុន្មានឡើយ ដោយពេលនេះនាងកាន់តែវិវត្តន៍ខ្លួនជាងមុន ទាំងការស្លៀកពាក់ និងស្ទាយ៍តែងខ្លួន ជាពិសេស សម្រស់ក៏កាន់តែស្រស់ស្អាតផូរផង់គួរឲ្យទាក់ទាញខ្លាំង។ 

ដោយឡែក អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះ ថ្មីៗនេះ កញ្ញា​ រឿន ណាត បានតុបតែងខ្លួន លេងស្ទាយ៍ផាត់មុខដូចតុក្កតា មើលមួយភ្លែតស្មានតែកូនក្រមុំតុក្កតាថែមទៀតផង។ ក្រោយតុបតែងបែបនេះហើយ កាន់តែធ្វើឲ្យរូបសម្រស់នាង ស្រស់ស្អាតលេចធ្លោថែមមួយកម្រិត ហើយរូបភាពជាច្រើនសន្លឹកនោះ នាងថតដើម្បីអបអរថ្ងៃកំណើតរបស់នាងផ្ទាល់ផងដែរ។

តួយ៉ាង នេះក៏ជាលើកទីមួយដែលឃើញ អតីតបវរកញ្ញាចក្រវាឡឆ្នាំ ២០១៨ រូបនេះ បានផ្លាស់ប្ដូរស្ទាយ៍មក តែងខ្លួនដូចជាកូនក្រមុំតុក្កតាយ៉ាងដូច្នេះ ដោយវាពិតជាប្លែកភ្នែកសម្រាប់ហ្វេនៗរបស់នាងផ្ទាល់តែម្ដង៕

Make up by Mu Zu Make Up

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា​ រឿន ណាត 
  កញ្ញា​ រឿន ណាត 
  កញ្ញា​ រឿន ណាត 
  កញ្ញា​ រឿន ណាត 
  កញ្ញា​ រឿន ណាត 
  កញ្ញា​ រឿន ណាត 
  កញ្ញា​ រឿន ណាត 
  កញ្ញា​ រឿន ណាត 
  កញ្ញា​ រឿន ណាត 
  កញ្ញា​ រឿន ណាត 
  កញ្ញា​ រឿន ណាត 
  កញ្ញា​ រឿន ណាត 
  កញ្ញា​ រឿន ណាត 
  កញ្ញា​ រឿន ណាត 
  កញ្ញា​ រឿន ណាត 
  កញ្ញា​ រឿន ណាត 
រឿន ណាត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T