លោក Jorge Messi ឪពុករបស់ Messi នឹង​ចូល​ជួប Bartomeu នៅ​ថ្ងៃពុធដើម្បីបញ្ចប់រឿងមួយនេះ

//s6.kh1.co/b9/b9e1721ca08add58f39eb5eff24755fb9095f845.jpg
កីទ្បា

 ០១-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

តាមរបាយការណ៍ពី Mundo Deportivo បាន​ចុះ​ផ្សាយថាឪពុក​របស់ Lionel Messi ​នឹងជួបផ្ទាល់ជាមួយប្រធានក្លិប Barcelona លោក Josep Maria Bartomeu នៅ​ថ្ងៃ​ពុធ​នេះដើម្បី​ដោះស្រាយ​បញ្ចប់រឿង​អនាគត​របស់កូន​ប្រុស​គាត់។

តាមរបាយការណ៍ពី Mundo Deportivo បាន​ចុះ​ផ្សាយថា ឪពុក​របស់ Lionel Messi ​នឹងជួបផ្ទាល់ជាមួយប្រធានក្លិប Barcelona លោក Josep Maria Bartomeu នៅ​ថ្ងៃ​ពុធ​នេះដើម្បី​ដោះស្រាយ​បញ្ចប់រឿង​អនាគត​របស់កូន​ប្រុស​គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Jorge នឹង​ធ្វើ​ដំណើរ​ពី​ប្រទេស​អាហ្សង់ទីនទៅកាន់ទីក្រុង Barcelona ដើម្បីបញ្ចុះបញ្ចូលឱ្យក្លិបកាតាឡាន់ព្រមបើកផ្លូវឱ្យម្ចាស់ពាន Ballon d’Or ៦ សម័សម័យកាលរូបនេះអាចចាកចេញមុនបើករដូវកាលថ្មី ២០២០/២០២១។

ខ្សែប្រយុទ្ធ Lionel Messi និង ឪពុករបស់គាត់លោក Jorge
ខ្សែប្រយុទ្ធ Lionel Messi និង ឪពុករបស់គាត់លោក Jorge

ខ្សែប្រយុទ្ធ Messi បានធ្វើឱ្យកក្រើកដល់ពិភពបាល់ទាត់ដោយគាត់បានប្រាប់ Barcelona ថា គាត់នឹងមិនត្រឡប់ទៅហ្វឹកហាត់ទេ ហើយតែងទទូចថា គាត់អាចចាកចេញដោយគ្មានថ្លៃផ្ទេរ ដោយយោងតាមលក្ខខណ្ឌក្នុងកុងត្រារបស់គាត់ជាមួយនឹងក្លិប។ 

ខ្សែប្រយុទ្ធ Lionel Messi និង ឪពុករបស់គាត់លោក Jorge
ខ្សែប្រយុទ្ធ Lionel Messi និង ឪពុករបស់គាត់លោក Jorge

ចំណែកភាគីខាងក្លិបបានលើកឡើងថា លក្ខខណ្ឌនោះបានផុតកំណត់ទៅហើយ ហើយក្លិបក៏បានកោះហៅគាត់មកហ្វឹកហាត់ត្រៀមប្រកួតក្របខ័ណ្ឌ La Liga ប៉ុន្តែឪពុករបស់គាត់នឹងព្យាយាមរកវិធីឱ្យកូនប្រុសគាត់ចេញពីក្លិបដោយគ្មានភាពល្អក់កករនឹងគ្នាផងដែរ៕

ខ្សែប្រយុទ្ធ Lionel Messi និង ឪពុករបស់គាត់លោក Jorge
ខ្សែប្រយុទ្ធ Lionel Messi និង ឪពុករបស់គាត់លោក Jorge

ប្រភពGoal

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T