ដំរី១២ក្បាលស្លាប់យ៉ាងអាថ៌កំបាំង នៅក្នុងឧទ្យានជាតិប្រទេសហ្ស៊ីមបាវ៉េ

//s4.kh1.co/ce/ce8dec8c7cc1d3e1194516aba34fd24a22e9c3ca.jpg
សង្គម

 ៣១-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អាជ្ញាធរឧទ្យានឧទ្យានជាតិប្រទេសហ្ស៊ីមបាវ៉េ កំពុងស៊ើបអង្កេតលើការស្លាប់របស់សត្វដំរីចំនួន ១១ក្បាល

ហារ៉ា៖ អ្នកនាំពាក្យឧទ្យានបាននិយាយកាលពីថ្ងៃអាទិត្យថា អាជ្ញាធរឧទ្យានជាតិប្រចាំប្រទេសហ្ស៊ីមបាវ៉េ កំពុងបើកការស៊ើបអង្កេតលើការស្លាប់របស់សត្វដំរីចំនួន ១២ក្បាល នៅក្នុងតំបន់ព្រៃមួយ ដែលស្ថិតនៅភាគខាងលិចប្រទេសនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Tinashe Farawo ដែលជាអ្នកនាំពាក្យនៃឧទ្យានជាតិ និងអាជ្ញាធរគ្រប់គ្រងសត្វព្រៃប្រទេសហ្ស៊ីមបាវ៉េបាន​ថ្លែងថា សាកសពសត្វដំរីត្រូវបានគេរកឃើញកាលពីថ្ងៃសុក្រ នៅតំបន់ព្រៃ Pandamasue ដែលស្ថិតនៅចន្លោះឧទ្យានជាតិ Hwange និងតំបន់ទឹកធ្លាក់ Victoria Falls ហើយគំរូឈាមត្រូវបានយកទៅមន្ទីរពិសោធន៍ ដើម្បីធ្វើការវិភាគ​រកឱ្យឃើញពីមូលហេតុនៃការស្លាប់របស់ពួកវា។

ការស្លាប់ដោយអាថ៌កំបាំងនៃសត្វដំរីនៅប្រទេសហ្ស៊ីមបាវ៉េនេះ ​គឺស្រដៀងនឹងការស្លាប់​​របស់សត្វដំរីជាង ២៧៥ក្បាល នៅក្នុងតំបន់ដីសណ្ត Okavango ក្នុងប្រទេសបុតស្វាណា កាលពីខែមុនដែរ។ ហើយរហូតមកទល់ពេលនេះ ក្រុមអ្នក​ជំនាញបាននឹងកំពុងបន្តធ្វើការស៊ើបអង្កេត​លើការស្លាប់របស់សត្វដំរីទាំងនោះនៅឡើយ។

គួរជម្រាបដែរថា បុតស្វាណា គឺជាប្រទេស​សម្បូរសត្វដំរី​ជាងគេបំផុតនៅលើពិភពលោក ដោយ​មានចំនួន​ដំរីសរុប​ ១៥៦,០០០ក្បាល។ ចំណែកប្រទេសហ្ស៊ីមបាវ៉េ ដែលជាប្រទេស​សម្បូរសត្វដំរី​លំដាប់ទី២ មានចំនួនដំរីសរុប ៨៥,០០០ក្បាល ហើយកាលពីឆ្នាំមុន សត្វដំរីប្រហែល​ ២០០ក្បាល បានស្លាប់ដោយសារការអត់ឃ្លាន ​ក៏ព្រោះតែ​ប្រទេសមួយនេះជួបគ្រោះរាំងស្ងួត៕

https://s4.kh1.co/__image/w=650,h=414,q=100/fa/fac11a1101732e9abf23bf8bd2fd66baee2b4c88.png
https://s6.kh1.co/__image/w=650,h=650,q=100/b2/b28005f66ddeefe50ff03b82b39d215f369d3788.jpg
https://s4.kh1.co/__image/w=650,h=390,q=100/33/33e1849ac60bded51ca4a3ce4d36a07e3d79a249.jpg
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T