ការថតរថយន្ដក្នុងប្រអប់ អាចនិយាយថាវាជារឿងពិបាក សំរាប់មនុស្សមួយចំនួន តែទោះជាយ៉ាងណា ក៏ពួកគេមិនប្រើប្រាស់ពេលលើសពី៥នាទីដែរ។

យ៉ាងណាមិញ ថ្មីៗនេះយើងបានរកឃើញ វីដេអូមួយ ដែលថតដោយក្រុមសិស្ស សាលាប្រុសរស់នៅក្នុងបន្ទប់ជួលមួយ។ វីដេអូនោះបង្ហាញពីស្រ្ដីម្នាក់ ប្រើពេលជាងកន្លះម៉ោង ក្នុងការចតរថយន្ដក្នុងប្រអប់ នៅផ្លូវ Holyland ភាគខាងជើងនៃ កោះ Ireland ចក្រភពអង់គ្លេស។ ក្នុងវីដេអូឃ្លីប មានរយៈពេលជិត១៥នាទី ថតពីបង្អូចនៃបន្ទប់ជួលជីតកន្លែងកើតហេតុ ដោយទូរស័ព្ទដៃ និងបានបង្ហោះចូលគេហទំព័រ YouTube ដែលទទួលបានអ្នកទស្សនាជាច្រើន។

ស្រ្ដីម្នាក់នោះពិតជាមិនអាច ចតរថយន្ដបានសំរេចនោះទេ ដោយសារតែមានបុរសម្នាក់នៅជិតនោះ ប្រទះឃើញ ហើយគេបានចេញមកជួយនាង ទើបទីបំផុតអាចចតបានល្អ។

បើចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម ដែលចាប់ផ្ដើមពី ១៥នាទីនៃការចតរថយន្ដរបស់នាង ខាងក្រោមទាំងអស់គ្នា៖





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]