បន្ទាប់ពីរយៈពេល៣ឆ្នាំ នៃការយល់ចិត្ដគ្នា តារាស្រីសម្ដែង li Xiaolu និងតារាសមែ្ដងប្រុស Jia Nailiang បានសម្រេចចិត្ដភ្ជាប់ពាក្យ នៅពេលថ្មីៗនេះ។  តារាទាង២ដួងនេះ បានសមែ្ដងរួមជាមួយគ្នាក្នុង រឿង Mother-In-Law Meets Mother និងបានទទួលពានរង្វាន់នៅ Beijing ដោយមានតារាល្បីជាច្រើនបានចូលរួមក្នុងកម្មវិធីនេះផងដែរ។ តារាសមែ្ដប្រុស ដែលបានស្លៀកឈុតពណ៌ខ្មៅនេះ គឺចេញមកពីគ្រួសារអ្នកមាន ដែលពិតជាសាកសមជាមួយតារាសមែ្ដស្រីដ៏ស្រស់ ស្អាតនេះណាស់។ បន្ទាប់ពីទទួលបានពានរង្វាន់នៅលើឆាក Jia បានលើកចិញ្ចៀនពេជ្រ ៦ការ៉ាត់ចេញមកភ្លាម។ តារារូបនេះបាននិយាយថា Xiaolu បានជួបអ្នក គឺជាសុភមង្គលដ៏ធំធេងសម្រាប់ជីវិតរបស់ខ្ញុំ  ខ្ញុំនឹងការពារអ្នកក្នុងជីវិតរបស់ខ្ញុំ និងមិនធើ្វឲ្យអ្នកឈីចាប់ ខ្ញុំនឹងខិតខំប្រឹងប្រែធ្វើការដើម្បីអ្នក។ បន្ទាប់មក Jia ក៏បាលុតជង្គង់ និងបន្ដថា Xiaolu តើអ្នកអាចឲ្យឳកាសខ្ញុំសម្រាប់មើលថែ អ្នកមួយជីវិតបានទេ? ខ្ញុំស្រលាញ់អ្នក តើអ្នកអាចរៀបការជាមួយខ្ញុំបានទេ? Xiaolu បានស្រក់ទឹកភែ្នក បន្ទាប់ពីបានលឺសំដីនេះ និងទទួលយកការភ្ជាប់ពាក្យ នេះជាមួយនឹងការគាំទ្រពីមិត្ដភ័ក្ដ។ សូមជូនពរឲ្យអ្នកទាំងពីរ នឹងទទួលបានសេចក្ដីសុខ៕  

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]