​ល្បី​​ថាដៃ​គូ​សម្តែងប្រុស​ ៣ រូបនេះ ​ដើរតួ​​យ៉ាង​ស៊ី​​ចង្វាក់​​​គ្នា​​​​​ជា​​​​មួយ​​​​​នឹង​​​​​​​កញ្ញា​​​​ Mookda Narinrak...​​

//s4.kh1.co/68/68e0b0b8d46fdffd09460ce4e79a3684fc66d3b7.jpg
នារី

 ៣១-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ដៃគូប្រុសៗទាំង ៣រូប ដែលធ្លាប់សម្តែងយ៉ាងស៊ីចង្វាក់គ្នាជាមួយនឹងកញ្ញា Mookda Narinrak

ថៃ៖ តារាស្រី Mookda ជាតារាស្រីដ៏ប្រជាប្រិយភាពខ្លាំង និងទទួលបានការកោតសរសើរពីសំណាក់មហាជន​ស្ទើរតែ​គ្រប់រឿង ដែលនាងបានសម្តែង។ គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះបានចូលសម្តែងដំបូងតាំងពីឆ្នាំ២០១៦ ហើយ​រឿង​ដែលបានចាក់បញ្ចាំងក្នុងទូរទស្សន៍មានចំនួន ៨ រឿង។ ចំណែកឯតួប្រុសៗដែលលេងស៊ីចង្វាក់គ្នាល្អជាមួយនាងមានចំនួន ៣រូប ដែលក្នុងនោះមានដូចជា ៖
១. Mik Thongraya

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់ Mookda បានចាប់ដៃគូគ្នាសម្តែងរឿងជាមួយលោក Mik កាលពីឆ្នាំ២០១៧ ដែលរឿងនោះមាន​ចំណង​ជើងថា “Mussaya”។ ហើយសម្រាប់រឿងភាគនេះ ពិតជាទទួលបានការគាំទ្រ និងសរសើរពីទស្សនិកជន​យ៉ាងច្រើន​លើសពីការរំពឹងទុកផងដែរ។

Mik Thongraya
Mik Thongraya

២. Mike Pattaradet
នៅឆ្នាំ២០១៩ តារាស្រី Mookda បានសម្តែងរឿងភាគ “Suparburoot Jorm Jon: Maturot Lohgan” ជាមួយនឹងលោក Mike។ ហើយបច្ចុប្បន្ននេះ អ្នកទាំងពីរកំពុងតែមមាញឹកថតរឿងភាគថ្មីមួយទៀតគឺរឿង “Ku Kaen San Rak”។

Mike Pattaradet
Mike Pattaradet

៣. Kem Hussawee

បច្ចប្បន្ននេះតារាប្រុស Kem Hussawee កំពុងតែថតរឿងភាគថ្មីមួយទៀតដែលមានចំណងជើងថា “So Wayree” ជាមួយនឹងតារាស្រី​ Mookda

Kem Hussawee
Kem Hussawee
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T