រន្ធត់ចិត្ត ខ្វះប៉ុន្មានខែទៀត កុល ដាវី ត្រូវសម្រាល តែមុននេះ បន្តិច កូននាង បែរមិននៅ

//s4.kh1.co/04/048d972d7f14e09b71ebc4e1aceaf6bc005c00a5.jpg
តារា & កម្សាន្ដ

 ៣១-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ដំណឹងដ៏រន្ធត់ក្រោយតារាប្រុសសុខ រក្សា បានបង្ហោះសារ ដ៏ក្តុកក្តួលពីស្ថានភាពកូនក្នុងផ្ទៃ ជាមួយនឹងអ្នកនាងកុល ដាវី ខណៈជិតបានឃើញមុខកូន។

ភ្នំពេញ៖ ក្រោយរៀបការបាន១ឆ្នាំជាង តារាស្រី កុល ដាវី និងសុខរក្សា ពិតជាមានក្តីសុខខ្លាំងនៅក្នុងគ្រួសារ ស្របពេលដែលពេលនេះអ្នកទាំង២ក៏បានចំណងដៃកូននៅក្នុងផ្ទៃ ដែលកំពុងលូតលាស់ប៉ុន្មានខែមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែមុននេះបន្តិចមហាជនជាច្រើនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយស្វាមីតារាស្រីរូបនេះ លោកសុខ រក្សា បានធ្វើការបង្ហោះសារយ៉ាងក្តុកក្តួកខ្លាំង ដែលធ្វើឲ្យមហាជនជាច្រើនពិតជាមានការសោកស្តាយជំនួសយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះដែរ សារនោះមានអត្ថន័យយ៉ាងដូច្នេះថា៖

តាំងអារម្មណ៍តាំងស្មារតអោយរឹងមាំណាប្រពន្ធសំលាញ់ចិត្តរបស់បង​ អូនមានប្តីនៅជិតអូនហេីយ​ ធ្វេីម៉េចនិស្ស័យកូនហេីយនិងពួកយេីងបានត្រឹមតែប៉ុណ្ណឹង​ សំខាន់បំផុតគឺសុខភាពរបស់អូន។

សុខ រក្សា

ក្រោយពីបានអានសារនេះ ជាមួយនឹងសភាពរបស់តារាស្រីរូបនេះ បានធ្វើឲ្យមហាជនជាច្រើនពិតជាក្តុកក្តួលនៅក្នុងចិត្តជំនួសយ៉ាងខ្លាំងតែម្តង។ មិនត្រឹមតែប៉ុណ្ណោះហ្វេន និងអ្នកសិល្បៈមួយចំនួនបានចូលរួមសោកស្តាយ ដែលតារាទាំង២បានបាត់បង់កូននៅក្នុងផ្ទៃ ទាំងដែលមិនទាន់បានឃើញមុខយ៉ាងដូច្នេះ៕

ខ្មែរឡូត ក៏ចូលរួមសោកស្តាយជាមួយទុក្ខនេះផងដែរ។

កុល ដាវី 
កុល ដាវី 
កុល ដាវី  និងស្វាមី
កុល ដាវី  និងស្វាមី
កុល ដាវី  និងស្វាមី
កុល ដាវី និងស្វាមី
កុល ដាវី  និងស្វាមី
កុល ដាវី និងស្វាមី
កុល ដាវី កំពុងសម្រាកព្យាបាល
កុល ដាវី កំពុងសម្រាកព្យាបាល
កុល ដាវី កំពុងសម្រាកព្យាបាល
កុល ដាវី កំពុងសម្រាកព្យាបាល
សាររបស់ សុខ រក្សា
សាររបស់ សុខ រក្សា
សារ កុល ដាវី
សារ កុល ដាវី
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T