កាន់តែបារម្ភ! ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅបង់ក្លាដែសកើនឡើងដល់ ២៥១ នាក់ហើយ

//s6.kh1.co/10/10354077dd96cce429379bc5c47a5db86de06d6d.jpg
សង្គម

 ៣១-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

របាយការណ៍រដ្ឋាភិបាលបង់ក្លាដែសបាននិយាយថាមនុស្សសរុបចំនួន ២៥១ នាក់បានបាត់បង់ជីវិតដោយសារទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខ្លះនៃប្រទេសបង់ក្លាដែស

ក្រុងដាកា៖ របាយការណ៍រដ្ឋាភិបាលបង់ក្លាដែសបាននិយាយថា មនុស្សសរុបចំនួន ២៥១ នាក់បានបាត់បង់ជីវិតដោយសារទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខ្លះនៃប្រទេសបង់ក្លាដែស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរបាយការណ៍ទឹកជំនន់ប្រចាំថ្ងៃរបស់មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់សុខភាព និងបន្ទប់ត្រួតពិនិត្យរបស់ប្រទេសក្រោមការដឹកនាំរបស់អគ្គនាយកដ្ឋានសេវាកម្មសុខភាព (DGHS) កាលពីថ្ងៃអាទិត្យរលកទឹកជំនន់ចំនួន ៣ ធំៗចាប់តាំងពីថ្ងៃទី ៣០ ខែមិថុនាបានឆក់យកជីវិតមនុស្សនៅស្រុកចំនួន ៣៣ នៃប្រទេសបង់ក្លាដែស។

អាជ្ញាធរបាននិយាយថា ជនរងគ្រោះភាគច្រើនបានលង់ទឹក ប៉ុន្តែអ្នកខ្លះបានស្លាប់ដោយសារពស់ចឹកនិងរន្ទះបាញ់នៅតំបន់រងគ្រោះដោយទឹកជំនន់នោះ។

ស្ថានភាពទឹកជំនន់នៅប្រទេសបង់ក្លាដែស
ស្ថានភាពទឹកជំនន់នៅប្រទេសបង់ក្លាដែស

លោក Sarder Udoy Raihan វិស្វករប្រតិបត្តិក្រុមប្រឹក្សាភិបាលអភិវឌ្ឍន៍ទឹករបស់បង់ក្លាដែស (BWDB) បាននិយាយថា ស្ថានភាពទឹកជំនន់ទាំងមូលរបស់ប្រទេសនេះមានភាពប្រសើរឡើងនៅតាមបណ្តាស្រុកភាគច្រើនដែលមានកម្រិតទឹកនៅក្នុងទន្លេជាច្រើនបានកំពុងស្រក។ លោកបានបន្ថែមថា ទឹកជំនន់បានបន្តស្រកចុះធ្វើឱ្យស្ថានការណ៍ប្រសើរឡើងគួរឱ្យកត់សម្គាល់។

ចាប់តាំងពីខែមិថុនាទិន្នន័យជាផ្លូវការបានបង្ហាញថាទឹកជំនន់ដែលបង្កឡើងដោយភ្លៀងរដូវវស្សា និងទឹកដែលបានហូរចាក់ពីលើភ្នំបានបន្សល់ទុកនូវការស្លាប់ ទុក្ខវេទនា និងការបំផ្លិចបំផ្លាញ។

ស្ថានភាពទឹកជំនន់នៅប្រទេសបង់ក្លាដែស
ស្ថានភាពទឹកជំនន់នៅប្រទេសបង់ក្លាដែស

តាមរបាយការណ៍ស្តីពីស្ថានភាពគ្រោះមហន្តរាយប្រចាំថ្ងៃដែលរៀបចំដោយមជ្ឈមណ្ឌលសម្របសម្រួលឆ្លើយតបគ្រោះមហន្តរាយជាតិ (NDRCC) របស់ប្រទេសដែលស្ថិតនៅក្រោមក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ និងសង្គ្រោះបាននិយាយថា ប្រជាជនជាង ៥ លាននាក់បានរងផលប៉ះពាល់ដោយទឹកជំនន់ ខណៈដែលមនុស្សរាប់ពាន់គ្រួសារត្រូវបានបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះ។

គួរបញ្ជាក់ផងដែរថា ការបាត់បង់ខូចខាតផលដំណាំដោយសារទឹកជំនន់នៅបង់ក្លាដែសគឺមានទំហំទឹកប្រាក់ប្រមាណ ១៣,២៣ ពាន់លានតាកា (ប្រហែល ១៥៦,៤ លានដុល្លារអាមេរិក) ៕

ស្ថានភាពទឹកជំនន់នៅប្រទេសបង់ក្លាដែស
ស្ថានភាពទឹកជំនន់នៅប្រទេសបង់ក្លាដែស
ស្ថានភាពទឹកជំនន់នៅប្រទេសបង់ក្លាដែស
ស្ថានភាពទឹកជំនន់នៅប្រទេសបង់ក្លាដែស

ប្រភព៖ Dhaka Tribune

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T