យោងតាមប្រភពព័ត៌មានពីគេហទំព័រ ដេលីម៉េល របស់អង់គ្លេសបានឲ្យដឹងថា យន្តហោះមួយគ្រឿង របស់ក្រុមហ៊ុន National Air Cargo ប្រភេទ ប៊ូអ៊ីង ៧៤៧ បានធ្លាក់នៅ ប្រទេសអាហ្វហ្គានីស្ថាន បណ្តាលអោយ ក្រុមការងារលើយន្តហោះ ជនជាតិអាមេរិក ៧នាក់ ស្លាប់បាត់បង់ជីវិត គ្មានសល់ម្នាក់ នៅក្នុងហេតុការណ៍ ដ៏អាក្រក់នេះ។

ទិដ្ឋភាពនៃការធ្លាក់នេះ ត្រូវបានថតជាប់ នឹងកាមេរ៉ាសុវត្ថិភាព បំពាក់នៅក្នុងឡាន អ្នកដំណើរម្នាក់ បង្ហាញអោយឃើញថា យន្តហោះមួយគ្រឿងនេះ បានធ្លាក់ ក្រោយពីហោះចេញពីមូលដ្ឋានអាកាស ជិតរាជធានី កាប៊ុល មិនយូរប៉ុន្មានផងនោះ។ ក្នុងនោះដែរ ក្រុម តាលីបង់ បានអះអាងទទួលខុសត្រូវ ចំពោះការធ្លាក់យន្តហោះនេះ ប៉ុន្តែ កងកម្លាំងសន្តិសុខអន្តរជាតិ របស់អង្គការ NATO បាននិយាយថា មិនមានរបាយការណ៍ បញ្ជាក់ពីសកម្មភាព មិនប្រក្រតីណាមួយ បានកើតឡើងនៅក្នុង ឬ ជុំវិញ មូលដ្ឋានរបស់ពួកគេនោះទេ។ ទោះជាយ៉ាងណា ក្រសួងអាកាសចរណ៍ និង ដឹកជញ្ជូន របស់ប្រទេសអាហ្វហ្គានីស្ថាន បាននឹងកំពុងដឹកនាំ ក្នុងការស៊ើបអង្កេតលើ ករណីនេះផ្ទាល់តែម្តង។

សូមទស្សនារូបភាព និង វីឌីអូខាងក្រោម៖












តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]