កាន់តែគួរឲ្យចាប់អារម្មណ៍ វង់រស្មីរបស់កាឡាក់ស៊ីជិតខាងយើង កំពុងពង្រីកខ្លួនមកជិតមីលគីវ៉េ

//s4.kh1.co/c9/c9992c7f682d6880d45c55e0b17849167b99ba25.jpg
បច្ចេកវិទ្យា

 ៣១-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

វង់នេះបានលាតសន្ធឹងចម្ងាយ១.៣លានឆ្នាំពន្លឺពីកាឡាក់ស៊ីរបស់វា ពោលជិតពាក់កណ្ដាលមកកាន់កាឡាក់ស៊ីរបស់យើង ដែលមានចម្ងាយជាង២លានឆ្នាំពន្លឺពីគ្នា។

បរទេស៖ តាមការស្រាវជ្រាវថ្មីមួយដោយប្រើតេឡេទស្សន៍អវកាស Hubble Space Telescope បានឲ្យដឹងថា កាឡាក់ស៊ីអ៊ីនដ្រូមីដាដែលជាអ្នកជិតខាងធំបំផុតរបស់កាឡាក់ស៊ីមីលគីវ៉េ គឺមានវង់រស្មីជុំវិញ ហើយវាកំពុងតែមកកៀកវង់នៃកាឡាក់ស៊ីរបស់យើង។ វង់នេះគឺស្រោបដោយឧស្ម័នដែលព័ទ្ធជុំវិញកាឡាក់ស៊ីមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកវិទ្យាសាស្ត្របានប្រើតេឡេទស្សន៍ហាប់ប៊ូល ដើម្បីសិក្សានិងផែនទីវង់រស្មីនៃកាឡាក់ស៊ីអ៊ីនដ្រូមីដាយ៉ាងទូលំទូលាយ ហើយមានការភ្ញាក់ផ្អើលដែលបានរកឃើញរចនាសម្ព័ន្ធពិសេស ក៏ដូចជាទំហំដ៏ធំរបស់វា។ វង់នេះបានលាតសន្ធឹងចម្ងាយ១.៣លានឆ្នាំពន្លឺពីកាឡាក់ស៊ីរបស់វា ពោលជិតពាក់កណ្ដាលមកកាន់កាឡាក់ស៊ីរបស់យើង ដែលមានចម្ងាយជាង២លានឆ្នាំពន្លឺពីគ្នា។

វង់រស្មីពណ៌ស្វាយដែលគេមើលឃើញ ពីកាឡាក់ស៊ីអ៊ីនដ្រូមីដា ឬកាឡាក់ស៊ីបាំងឆ័ត្រ
វង់រស្មីពណ៌ស្វាយដែលគេមើលឃើញ ពីកាឡាក់ស៊ីអ៊ីនដ្រូមីដា ឬកាឡាក់ស៊ីបាំងឆ័ត្រ

ការពិតទៅ កាឡាក់ស៊ីនានាបានប៉ះទង្គិចគ្នា ហើយបានរួមបញ្ចូលគ្នាកាលពី៤ពាន់លានឆ្នាំមុន នៅក្នុងកាឡាក់ស៊ីអ៊ីនដ្រូមីដា។ ការរួមបញ្ចូលគ្នានេះនឹងបង្កើតជាកាឡាក់ស៊ីរាងអេលីបធំមួយ ហើយការពង្រីកខ្លួនរបស់វង់រស្មីកាឡាក់ស៊ីអ៊ីដ្រូមីដាមកកាន់ពួកយើង វាកំពុងមានឥទ្ធិពលមកលើវង់រស្មីនៃកាឡាក់ស៊ីរបស់យើង។ វង់រស្មីនៃកាឡាក់ស៊ីអ៊ីនដ្រូមីដាមានស្រទាប់សំបុកឧស្ម័នពីរ ដែលបង្កើតជាសម្បកខុសគ្នា។

ទីតាំងវង់រស្មីរបស់កាឡាក់ស៊ីមីលគីវ៉េ នៅអវកាស
ទីតាំងវង់រស្មីរបស់កាឡាក់ស៊ីមីលគីវ៉េ នៅអវកាស

ក្រុមអ្នកស្រាវជ្រាវបានរកឃើញធាតុធុនធ្ងន់ នៅក្នុងវង់រស្មីកាឡាក់ស៊ីអ៊ីនដ្រូមីដា ដែលទំនងជាបានបញ្ចេញពីផ្នែកខាងក្នុងនៃផ្កាយ នៅពេលបានផ្ទុះក្នុងព្រឹត្តិការណ៍ស៊ូពែណូវ៉ា។ បើមើលពីលក្ខណៈស្រដៀងគ្នានៃកាឡាក់ស៊ីទាំងពីរ ការស្វែងយល់អំពីវង់រស្មីរបស់កាឡាក់ស៊ីអ៊ីនដ្រូមីដាអាចជួយស្រាយបំភ្លឺ លើវង់រស្មីរបស់កាឡាក់ស៊ីមីលគីវ៉េដែលអ្នកគេពិបាកសិក្សា ពីព្រោះពួកយើងស្ថិតនៅខាងក្នុងមីលគីវ៉េ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T