ថៃពន្យារពេលចុះកិច្ចព្រមព្រៀង ទិញនាវាមុជទឹក​ពីប្រទេសចិន

//s4.kh1.co/f9/f9c555478adf8f7a38dacbec12ec3b1025f855f4.jpeg
សង្គម

 ៣១-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ប្រទេសថៃបានសម្រេចពន្យាពេល​ចុះកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីចិនក្នុងទំហំទឹកប្រាក់ ៧២៤លានដុល្លារ បន្ទាប់ពីសាធារណៈជនមានការខឹងសម្បារលើកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសនេះ

បាងកក៖ នៅថ្ងៃចន្ទនេះ ប្រទេសថៃបានសម្រេចពន្យារពេល​ចុះកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីចិនក្នុងទំហំទឹកប្រាក់ ៧២៤លានដុល្លារ បន្ទាប់ពីសាធារណៈជនផ្ទុះការខឹងសម្បារលើកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសនេះ ខណៈ​ពេលដែលប្រទេស​ជាតិទាំងមូលកំពុងតែ​ធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ពលរដ្ឋថៃជាច្រើនបានធ្វើការរិះគន់តាមបណ្តាយសង្គម ​ដោយនិយាយថា ពួកគេមិនត្រូវការនាវាមុជទឹក ស្របពេលដែល​សេដ្ឋកិច្ចជាតិកំពុងធ្លាក់ចុះ ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ១៩នោះទេ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បានប្រកាស​នៅថ្ងៃចន្ទ​ថា លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា ក៏ដូចជារដ្ឋមន្រ្តីក្រសួងការពារជាតិផងដែរ បានស្នើសុំឱ្យកងទ័ពជើងទឹកពិចារណា ក្នុងការពន្យារពេល​ទិញនាវាមុជទឹក​របស់ចិនចំនួន ២គ្រឿងនេះរហូតដល់ឆ្នាំក្រោយៗទៀត​។

គួរឱ្យដឹងដែរថា សេដ្ឋកិច្ចរបស់ប្រទេសថៃកំពុងស្ថិតក្នុងដំណាក់កាលអាក្រក់បំផុតមួយ ដែលមិនធ្លាប់កើតមានក្នុង​រយៈពេលជាង ២០ឆ្នាំមកនេះ ដោយសារវិស័យទេសចរណ៍ និងវិស័យ​មួយចំនួនទៀត បានរងផលប៉ះពាល់យ៉ាងខ្លាំង​ពី​វិបត្តិជំងឺឆ្លងរាតត្បាតកូវីដ១៩៕

នាវាមុជទឹករបស់ចិន
នាវាមុជទឹករបស់ចិន
កងទ័ពជើងទឹកថៃ នឹងចរចាជាមួយចិន ដើម្បីពន្យារពេល​ចុះកិច្ចព្រមព្រៀងដល់ឆ្នាំក្រោយៗទៀត
កងទ័ពជើងទឹកថៃ នឹងចរចាជាមួយចិន ដើម្បីពន្យារពេល​ចុះកិច្ចព្រមព្រៀងដល់ឆ្នាំក្រោយៗទៀត
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T