កូនកំលោះម្នាក់ ត្រូវប៉ូលិសទៅដាក់ពិន័យឲ្យអាវ៉ង់ដល់រោងការ ព្រោះគាត់មិនពាក់ម៉ាស់ក្នុងថ្ងៃអាពាហ៍ពិពាហ៍ (មានវីដេអូ)

//s6.kh1.co/83/83da3186d0927b18a4b092adb5c76dc0b269584e.jpg
សង្គម

 ៣១-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កូនកំលោះម្នាក់ឈ្មោះ Solihudin មកពីភូមិ Randugong នៃទីក្រុង Pasuruan ប្រទេសឥណ្ឌូណេស៊ី ត្រូវបានប៉ូលិសដាក់ពិន័យឲ្យអាវ៉ង់ចំនួន៣ដង នៅចំពោះមុខកូនក្រមុំ

ឥណ្ឌូណេស៊ី៖ ថ្មីៗនេះ ឃ្លីបវីដេអូខ្លីមួយកំពុងតែល្បីល្បាញនៅលើបណ្ដាញសង្គម ដោយកូនកំលោះម្នាក់ឈ្មោះ Solihudin មកពីភូមិ Randugong នៃទីក្រុង Pasuruan ប្រទេសឥណ្ឌូណេស៊ី ត្រូវបានប៉ូលិសដាក់ពិន័យឲ្យអាវ៉ង់ចំនួនដង នៅចំពោះមុខកូនក្រមុំ និងភ្ញៀវដែលចូលរួមក្នុងពិធីមង្គលការរបស់គាត់ កាលពីថ្ងៃពុធសប្ដាហ៍មុន។ ក្នុងនោះ ក៏បង្ហាញឲ្យឃើញថា នារីជាកូនក្រមុំឈ្មោះ Dian Masitha  រួមនឹងភ្ញៀវកិត្ដិយស ក៏អស់សំណើចពេលឃើញលោក Solihudin ធ្វើបែបនេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ លោក Harid Kurniawan ដែលជាមន្ដ្រីប៉ូលិសបានពន្យល់ថា អាជ្ញាធរគឺមានភារកិច្ចចុះត្រួតពិនិត្យមើលរាល់ព្រឹត្ដិការណ៍នានានៅក្នុងភូមិ ដើម្បីប្រាកដថាប្រជាជនបានអនុវត្ដតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។ លោកបាននិយាយថា៖

ខ្ញុំបានដាក់ពិន័យលើកូនកំលោះ ព្រោះគាត់មិនបានពាក់ម៉ាស់។ វាមិនមែនជាទណ្ឌកម្មទេ ប៉ុន្ដែគឺជាការអប់រំដល់សាធារណជន ដូច្នេះពួកគេនឹងអនុវត្ដវិន័យ ហើយបន្ដពាក់ម៉ាស់ ដើម្បីចៀសវាងការឆ្លងវីរុសកូរ៉ូណា។

ទោះជាយ៉ាងណា លោក Harid បានឲ្យដឹងដែរថា គូស្វាមីភរិយាថ្មីនេះ ក៏បានផ្ញើសំណើរផ្លូវការមួយដល់អាជ្ញាធរ ដើម្បីរៀបចំមង្គលការរបស់ពួកគេផងដែរ ដោយយល់ព្រមគោរពតាមគោលកាណ៍នានា ដូចជាការពាក់ម៉ាស់ រក្សាគម្លាតសង្គម ការកំណត់ចំនួនភ្ញៀវចូលរួម និងរៀបចំកន្លែងលាងសម្អាតដៃជាដើម៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

កូនកំលោះ និងប៉ូលិស
កូនកំលោះ និងប៉ូលិស
កូនកំលោះ និងប៉ូលិស
កូនកំលោះ និងប៉ូលិស
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T