លោក Ancelotti ចង់បានអ្នកចាំទីដៃស្អិតរបស់ Man UTD រូបនេះ មកលេងនៅ Everton

//s4.kh1.co/06/0664c09d11740e12132e676e85f656d96c02e11c.jpg
កីទ្បា

 ៣១-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

លោក Ancelotti ចង់បានអ្នកចាំទីដៃស្អិតរបស់ Man UTD កីឡាករ Romero មកលេងនៅ Everton

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមស្ករគ្រាប់ Everton លោក Carlo Ancelotti មានបំណងចង់ ចុះកិច្ចសន្យាយកអ្នកចាំទី Sergio Romero ពីក្រុមបិសាចក្រហម Manchester United ដើម្បីមកប្រកួតប្រជែងជាមួយនឹង កីឡាករ Jordan Pickford

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Sergio Romero
កីឡាករ Sergio Romero

Pickford បច្ចុប្បន្នជាអ្នកចាំទីដៃទី១របស់ Everton ប៉ុន្តែទម្រង់លេងរបស់គេ ហាក់ឡើងចុះមិនស្ថិតស្ថេរនោះទេ។ ជាមួយគ្នានេះ បើយោងតាមរបាយការណ៍របស់កាសែត The Mirror ដើម្បីឲ្យអ្នកចាំទីសញ្ជាតិអង់គ្លេស ខិតខំបន្ថែទៀត លោក Ancelotti ចង់នាំយក Romero មកប្រជែងជម្រើសទី១ជាមួយរូបគេ។

  កីឡាករ Jordan Pickford
  កីឡាករ Jordan Pickford

ក្រឡេកទៅមើល Romero ឯណោះវិញ ក្នុងក្រុមលោក Ole Gunnar Solskjaer រូបគេ មានឈ្មោះលេងត្រឹមដៃទី២ ដោយភាគច្រើន គេបង្ហាញខ្លួនក្នុងការប្រកួត ព្រឹត្តការណ៍ Cup នានា ខណៈការប្រកួតនៅក្របខណ្ឌ​ Premier League គឺរ៉ាប់រងដោយកីឡាករ David De Gea ដែលជាដៃទី១។

  កីឡាករ David De Gea 
  កីឡាករ David De Gea 

យ៉ាងណាមិញ ចាប់តាំងពីអ្នកចាំទីកំពុងឡើងកូដ Dean Henderson ត្រឡប់មកវិញ ធ្វើឲ្យអនាគតរបស់ Romero ចាប់ផ្ដើមមានភាពស្រពេចស្រពិល។ តួយ៉ាងបើយោងតាមគេហទំព័រ football365 អ្នកចាំទីសញ្ជាតិអាហ្សង់ទីន វ័យ៣៣ឆ្នាំ កំពុងមានគម្រោងចាកចេញពីទឹកដី Old Trafford ដើម្បីស្វែងរកពេលវេលាចូលលេងក្នុងជម្រើសដំបូងឲ្យបានច្រើនជាងមុន។

កីឡាករ Dean Henderson
កីឡាករ Dean Henderson

គួររម្លឹកដែរថា កាលពីរដូវកាលមុន Romero ចូលលេងបាន១៧ប្រកួតប៉ុណ្ណោះ ឲ្យ Man UTD ដោយក្នុងនោះជាការបង្ហាញខ្លួននៅក្របខណ្ឌ Europa League(៩ដង), FA Cup(៥ដង) និង EFL Cup(៣ដង)៕

ប្រភពfootball365

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T