ខ្សែការពារ Kalidou Koulibaly កាន់តែ​ខិតជិត​ក្នុង​ការ​ផ្ទេរ​មក​កាន់​ក្រុម​នៅ​អង់គ្លេស​មួយ​នេះ​

//s6.kh1.co/ad/ad154bdf0eb27f2835b2e254ac84bed76f2c731d.jpg
កីទ្បា

 ៣១-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កីឡាករ Kalidou Koulibaly អាចនឹងផ្លាស់ទៅក្រុម PSG នោះ ប៉ុន្តែកីឡាកររូបនេះទំនងជាចូលរួមជាមួយក្រុម Manchester City ច្រើនជាង

យោងតាមសារព័ត៌មាន La Gazzetta dello Sport បានឲ្យដឹងថាបើទោះបីជាមានព័ត៌មានជាច្រើននិយាយ​ថា​កីឡាករ Kalidou Koulibaly អាចនឹងផ្លាស់ទៅក្រុម PSG នោះ ប៉ុន្តែកីឡាកររូបនេះទំនងជាចូលរួមជាមួយក្រុម Manchester City ច្រើនជាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីទីផ្សារដោះដូរកីឡាករលើកមុនខ្សែការពាររូបនេះ ក៏មានការចង់បានពី​ក្រុមធំនៅអឺរ៉ុបជាច្រើន​ផង​ដែរ ប៉ុន្តែមានតែក្រុមមកពីលីគ Premier League ប៉ុណ្ណោះ ដែលមានភាគរយច្រើនក្នុងការទិញយក​កីឡាកររូប​នេះ​។  ​

  កីឡាករ Kalidou Koulibaly
  កីឡាករ Kalidou Koulibaly

គួរបញ្ជាក់ផងដែរថា តម្លៃខ្លួនដែលក្រុម Napoli ចង់បានលើកីឡាកររូបនេះគឺប្រមាណ ៧០ លានអឺរ៉ូ ដែលតម្លៃមួយ​នេះ​ធ្វើឲ្យក្រុម Manchester City គិតថាថ្លៃពេក។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាខ្សែការពាររូបនេះ​នឹងអាច​ស្នើសុំទៅកាន់ក្លិប Napoli ឲ្យបន្ធូរបន្ថយតម្លៃរបស់ខ្លួនដើម្បីចាកចេញ ប៉ុន្តែអ្វីៗគឺស្ថិតក្នុងការសម្រេចពីខាងក្លិប៕

  កីឡាករ Kalidou Koulibaly
  កីឡាករ Kalidou Koulibaly
ក្រុម Manchester City
ក្រុម Manchester City
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T