ខេត្តកំពង់ឆ្នាំង ៖ មនុស្ស៤នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយ ដែលបានកើតឡើង កាលពីវេលាម៉ោង១និង៤៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ឧសភា នៅតាម បណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះ គីឡូម៉ែត្រលេខ៩៤ និង៩៥ ស្ថិតក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខណៈដែល រថយន្តកូរ៉េ ដឹកកូនត្រីបុកគោយន្តកន្ត្រៃដឹកឈើផ្ទះចាស់ពីក្រោយ ។

មន្ត្រីប៉ូលិសចរាចរស្រុករលាប្អៀរបាននិយាយថា មុនពេលកើតហេតុមានគោយន្តកន្ត្រៃដឹកឈើផ្ទះចាស់មួយគ្រឿងបើកបរដោយឈ្មោះហី វុត្ថា អាយុ២៤ឆ្នាំ មានទីលំនៅខេត្តបាត់ដំបង បានធ្វើដំណើរពីត្បូងទៅជើងតាមបណ្តោយផ្លូវជាតិ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តកូរ៉េម៉ាក KIA បើកបរដោយឈ្មោះបី អាយុ៤៥ឆ្នាំ ជាជនជាតិវៀតណាម មានដឹកកូនត្រីអណ្តែងចំនួន៧០០គីឡូក្រាម មកពីប្រទេសវៀតណាមបំណងទៅដាក់នៅភូមិទី៤ ឃុំកំពង់ល្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបើកមកបុកពីក្រោយក្នុងដំណើរស្របទិសគ្នា បណ្តាលឱ្យគោយន្តក្រឡាប់ធ្លាក់ទៅស្តាំដៃ ចំណែករថយន្តបានក្រឡាប់លើផ្លូវជាតិ ៕







បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]