Nychaa និង Tono ជាអ្វីនឹងគ្នាឲ្យប្រាកដ ទើបស្វីតៗនឹងគ្នាខុសពីធម្មតាបែបនេះ?

//s6.kh1.co/2d/2d10de9385e938d4aa39c7e84a33b3dc20ad0312.jpg
នារី

 ៣១-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

រវាងទំនាក់ទំនង Nychaa និង Tono កំពុងតែធ្វើមហាជនងឿងឆ្ងល់កាន់តែខ្លាំងហើយព្រោះកាលពីមុន Nychaa ធ្លាប់ប្រាប់ថា រវាងពួកគេទាំងពីរគឺគ្រាន់តែរាប់គ្នាដូចបងប្អូន។

ថៃ៖ រវាងទំនាក់ទំនង Nychaa និង Tono កំពុងតែធ្វើមហាជនងឿងឆ្ងល់កាន់តែខ្លាំងហើយព្រោះកាលពីមុន Nychaa ធ្លាប់ប្រាប់ថា រវាងពួកគេទាំងពីរគឺគ្រាន់តែរាប់គ្នាដូចបងប្អូន។ មិនតែប៉ុណ្ណោះលោក Tono ថែមទាំងធ្លាប់បានទិញកាដូជូន Nychaa ទៀតផង ខណៈពេលដែលលោកបានត្រឡប់មកពីបរទេស។
ជាក់ស្តែង កាលពីថ្ងឺទី២៩ ខែសីហា ជាថ្ងៃខួបកំណើតរបស់ Tono ទើបតារាសម្តែងស្រីរូបនេះ បានបង្ហោះរូបជាមួយនឹង​ Tono ថែមទាំងសរសេរពាក្យជូនពរយ៉ាងវែងអន្លាយទៀតផង ដោយសារនោះបានសរសេរយ៉ាងដូច្នេះថា “ខ្ញុំជូនពរអ្នកឲ្យជួបអ្វីដែលល្អៗ សុភមង្គលក្នុងជីវិត សុខភាពល្អ។ អ្វីដែលអ្នកចង់បាន និងជាក្តីសុបិន គឺខ្ញុំជូនពរឲ្យទាំងអស់នោះក្លាយជាការពិត ហើយលើសពីការរំពឹងទុកថែមទៀតផង។ ហើយត្រូវមានពេលវេលាសម្រាប់ខ្លួនឯងឲ្យបានច្រើនៗ និងមានស្នាមញញឹមស្រស់ស្អាតជារៀងរាល់ថ្ងៃផងណា។”
យ៉ាងណាមិញ ក្នុងពេលឆាប់ៗខាងមុខនេះ Nychaa និង Tono នឹងមានរឿងថ្មីសម្រាប់ចែកជូនអ្នកគាំទ្រ ដែលរឿងនោះជាការផលិតដោយទូរទស្សន៍ប៉ុស្តិ៍លេខ៣ គឺមានចំណងជើងថា “Duang Jai Nai Montra”៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Nychaa និង Tono
Nychaa និង Tono
Nychaa និង Tono
Nychaa និង Tono
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T