លោក Jose Mourinho គ្រូបង្វឹកក្រុម Tottenham Hotspur កំពុងចរចាចង់បានខ្សែប្រយុទ្ធរូបនេះ

//s4.kh1.co/f0/f08fdd9bedd5a3d331731ecd9d870fbbd3f6fce1.jpg
កីទ្បា

 ៣១-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

លោក Jose Mourinho គ្រូបង្វឹកក្រុម Tottenham Hotspur ចង់ពង្រឹងត្រង់តំបន់ប្រយុទ្ធរបស់ខ្លួនដោយចង់បានកីឡាករ Josh King ពីក្រុម AFC Bournemouth

យោងតាមសារព័ត៌មាន Talksport បានឲ្យដឹងថាលោក Jose Mourinho គ្រូបង្វឹកក្រុម Tottenham Hotspur ចង់ពង្រឹងត្រង់តំបន់ប្រយុទ្ធរបស់ខ្លួនដោយចង់បានកីឡាករ Josh King ពីក្រុម AFC Bournemouth។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍នេះចង់បានខ្សែប្រយុទ្ធម្នាក់បន្ថែមទៀត ទោះបីជាមានកីឡាករ Harry Kane ក៏ដោយ។ យ៉ាងណាមិញក្រុម Tottenham Hotspur ក៏ធ្លាប់មានការចាប់អារម្មណ៍លើកីឡាករ Callum Wilson ពីមុនផងដែរ ប៉ុន្តែពេលនេះក្លិបកំពុងតែប្តូរការចាប់អារម្មណ៍ទៅលើកីឡាករ Josh King វិញ។  

  កីឡាករ Josh King
  កីឡាករ Josh King

គេជឿជាក់ថា ភ្នាក់ងាររបស់កីឡាកររូបនេះបានចរចាគ្នាជាមួយនឹងក្រុម Tottenham Hotspur រួចហើយ។ គួរបញ្ជាក់ផងដែរថា កីឡាករ Josh King ក៏ធ្លាប់ទទួលបានការចាប់អារម្មណ៍ពីក្រុម Manchester United ផងដែរ ប៉ុន្តែក្រុមបិសាចក្រហមមួយនេះបានបដិសេធនូវតម្លៃខ្លួន ២០ លានផោនរបស់កីឡាកររូបនេះ៕

  កីឡាករ Josh King
  កីឡាករ Josh King
កីឡាករ Callum Wilson
កីឡាករ Callum Wilson
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T