យល់​ដឹង​៖ មនុស្សស្រី​ខ្លាំង មិនមែនជាប្រភេទ មនុស្ស​ដែល​ទៅ​ បំភ័យអ្នកដទៃ ដោយភាព​ខ្លាំងឬ​អំណាច ​របស់​ខ្លួន​នោះទេ តែ​នាង​គឺតែងបង្ហាញ ​ភាព​ខ្លាំង​របស់​នាង​តាមរយៈ ការលើកទឹក​ចិត្ត​ ស្រលាញ់​និង​ ការ​ចេះផ្តល់​តម្លៃ ឲ្យអ្នកដទៃផងដែរ​។

មនុស្ស​ស្រី​រឹងមាំ មិន​ ប្រើភាពជោគជ័យរបស់នាង ធ្វើជារនាំង ដើម្បីវាស់ពីឧត្តមភាព របស់អ្នកដទៃឡើយ។ ផ្ទុយទៅវិញ នាងនឹងលើកទឹកចិត្តអ្នកដទៃថា ប្រសិនបើនាងអាចធ្វើបាន អ្នកក៏អាចធ្វើបានដូចគ្នាដែរ។

មនុស្សស្រី​ដែល​ខ្លាំង នឹងបង្ហាញអ្នក នូវក្តីសង្ឃឹម និងសុទិដ្ឋិនិយម ដោយមិនរំពឹងថា នាងនឹងបាន​ផលប្រយោជន៍ ឬគុណ​តបស្នង​អ្វីទាំងអស់​ ​ពី​អ្នកដែល​នាង​ជួយ​មកវិញ​ឡើយ។ នាងនឹងធ្វើឱ្យ អ្នកជឿលើរឿងល្អៗ ដែល​អ្នកខំ​ប្រឹង​ធ្វើ ​នៅក្នុងជីវិត។ ហើយរឿងមួយ ដែលនាងនឹងមិនធ្វើគឺ បាត់បង់ឯករាជ្យភាពរបស់ខ្លួន​ឯង៕

ខាងក្រោម​នេះ​ជា​ចំណុច​​ដែល​មនុស្ស​ស្រី​ខ្លាំង​តែងមានខុស​ពី​អ្នកដទៃ​៖

១. គោរពខ្លួនឯង

រូបតំណាង

រឿងមួយដែលស្ត្រីរឹង​មាំ ​គិត​ថាសំខាន់បំផុតនោះគឺ ការគោរពខ្លួនឯង។ នាងមិនអនុញ្ញាត ឱ្យនរណាម្នាក់ ធ្វើឱ្យប៉ះពាល់ ដល់សេចក្តីថ្លៃថ្នូរ របស់នាងនោះទេ ព្រោះ​ថាតែនាងស្រលាញ់វា​។ នាងជា​ប្រភេទ​មនុស្ស ​ដែល​យោគយល់ ​និង​មាន​ការ​ អភ័យទោសច្រើន ប៉ុន្តែនាងក៏មានកម្រិត។

មិនត្រឹមតែប៉ុណ្ណឹង ការគោរពខ្លួនឯង ក៏​មានន័យថា ការ​ស្រលាញ់​ខ្លួន​ប្រាណ​និង សុខភាពផ្លូវចិត្ត របស់នាងផងដែរ។ នាងតែងតែ​ ចំណាយ​ពេល​សម្រាប់​ខ្លួនឯង ក្នុង​ការ​ហាត់​ប្រាណ ​ដើម្បី​ទទួល​បាន ​នៅ​សុខភាពល្អ។ ចិត្ត​គំនិត​របស់​នាង ​ស្រស់ថ្លាហើយ​ ​ក៏​តែងតែ​ខំ​ប្រឹង ​អនុវត្តន៍ជាប្រចាំ ​​សម្រាប់​ខ្លួននាង​ជា​និច្ចដែរ​។ នាង​តែងតែ​នៅ​ឆ្ងាយ​ពីកន្លែង ​ដ៏គួរ​ឲ្យ​ធុញ​ទ្រាំ និង​ចែក​រំលែក នៅឥទ្ធិពល​​វិជ្ជមាន ទៅកាន់អ្នកដទៃ ​ជា​និច្ច​ផងដែរ​។  

២. នាង​មិន​ភ័យ​ខ្លាចក្នុង​ការ​ក្រោកឈរ

រូបតំណាង

ការដាក់សម្ពាធ និងការ​ជិះជាន់ មិនមែនជាអ្វីដែលនាង បានបង្រៀនខ្លួនឯងទេ។ នាងនឹង​មិនរត់ចេញពី ស្ថានភាពដែលកំពុង​ត្រូវការ ឱ្យនាងក្រោកឈរ ហើយបញ្ចេញ​មតិ​នោះទេ​។ ព្រោះ​នាងដឹងថា សម្លេងរបស់នាង អាចធ្វើឱ្យមានការ​កែប្រែ​។

៣. នាង​មិន​ដែល​ឈប់​ក្នុង​ការ​ព្យាយាម

រូបតំណាង

បុគ្គល​ភាគច្រើន តែង​ដាក់​គោលដៅហើយ ធ្វើការដើម្បីសម្រេច គោលដៅទាំងនោះ។ ប៉ុន្តែជាអកុសល ក៏មាន​មនុស្ស​ជា​ច្រើន ​បាន​ធ្វើ​ការ​បោះបង់ទៅ​វិញ តាំងតែពី​ពេល​ ចាប់ផ្តើមមកម្ល៉េះ។ ក៏ប៉ុន្តែ​មនុស្ស​ស្រី ​ដែល​រឹងមាំនាង មិនមែនដូច្នោះទេ។ នាងមិនដែលឈប់ព្យាយាម សម្រេចគោលដៅ ដែលនាងបានកំណត់ សម្រាប់ខ្លួននាងឡើយ។

៤. ជួយ និង គាំទ្រ​ 

រូបតំណាង

ម្ចាស់​ក្សត្រី​Diana ធ្លាប់បាននិយាយថា "ខ្ញុំគិតថាស្ត្រីខ្លាំង ៗ ក្នុងប្រវត្តិសាស្ត្រ ត្រូវតែដើរតាមផ្លូវស្រដៀងគ្នា។ ហើយខ្ញុំគិតថា វាជាកម្លាំងដែលបណ្តាលឱ្យ មានការភាន់ច្រលំ និងការភ័យខ្លាច។ ហេតុអ្វីបានជានាងខ្លាំង? តើនាងមកពីណា? តើនាងនឹងប្រើវានៅកន្លែងណា?” មនុស្សស្រី​រឹងមាំ ​ចេះប្រើប្រាស់​ភាពខ្លាំងរបស់​ខ្លួន​ ក្នុងការជម្រុញ​ទឹក​ចិត្តអ្នកដទៃ ជួយ​ឲ្យពួកគេ​​ឈាន​ដល់ ​គោលដៅដែល​ពួកគេ ​ចង់ទៅ​ដល់​។

៥. ឯករាជ្យ

រូបតំណាង

ហិរញ្ញវត្ថុ, អារម្មណ៍, ផ្លូវចិត្ត។ តាំងពី​អាយុ​នៅ​ក្មេង​ នាងបាន​បង្រៀន​ខ្លួន​ឯង ឲ្យ​ចេះឯករាជ្យ​ មិនពឹង​ពាក់​នរណា​ម្នាក់ ​ក្រៅពីខ្លួន​ឯងទៅហើយ។ ត្រូវ​ចាំថា ​គ្មាន​អ្នកណា​ម្នាក់ ​ដែល​ចិត្ត​ល្អ បង្ហាញខ្លួន​មក​ជួយ​យើង ​ក្រៅ​ពី​ខ្លួន​ឯងជួយ​ខ្លួន​ឯង ជាមុន​នោះទេ​។ ​ ហេតុដូច្នេះហើយ ទើប​នាងតែងគ្រប់គ្រង ហិរញ្ញវត្ថុផ្ទាល់ខ្លួន និងថែរក្សាសេចក្តីត្រូវការ របស់ខ្លួនទោះបី មានអ្វីកើតឡើង​ក៏ដោយ ក៏នាង​មិនមានការភ័យខ្លាចដែរ។

៦. នាងមិន​ត្អូញ

រូបតំណាង

នាងមិនត្អូញត្អែរ ឬស្តីបន្ទោសទេព្រោះ​ ការមិនទទួលខុសត្រូវ ចំពោះសកម្មភាពផ្ទាល់ខ្លួន របស់មនុស្សម្នាក់ មិនមែនជាសញ្ញា របស់មនុស្សខ្លាំងទេ។ នាង​ប្រើ​ការគិត ​ស្វែង​រក​ផ្លូវ មក​ដោះ​ស្រាយ​បញ្ហា ​ជាជាងការ​ទម្លាក់​បន្ទុកឲ្យគ្នា​។ នាងមិនព្រម​ ចុះចាញ់នោះទេ ទោះមានបញ្ហាអ្វី កើតឡើងក៏ដោយ ហើយ​នាង​ដឹងពី របៀបដើម្បីទទួលយក ការរិះគន់ហើយប្រែក្លាយវា ទៅជាការ​លើកទឹកចិត្ត ដ៏អស្ចារ្យបំផុតរបស់នាង។ នាងទទួលខុសត្រូវ ចំពោះសកម្មភាពផ្ទាល់ខ្លួន និងរៀនពី​កំហុសឆ្គងទាំងនោះ។

ប្រភព៖ womenworking  , powerofpositivity

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ