ហ្វេនភ្ញាក់ព្រឺត ពេលឃើញរូបភាព Yang Mi កាលអាយុ១៧ ជាមួយ ឈិន​ឡុង ប្លែកខ្លាំង

//s6.kh1.co/2e/2e267626c6ceb79289081b3d63ea62974572af09.jpg
តារា & កម្សាន្ដ

 ៣១-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បែកធ្លាយរូបភាពរបស់ តារាស្រី Yang Mi កាលពីអាយុ ១៧ ឆ្នាំ ដែលបានថតជាមួយនឹង លោក Jackie កំពុងតែផ្ទុះការចាប់អារម្មណ័ពីសម្រស់របស់ Yang Mi ដែលខុសគ្នាឆ្ងាយពីពេលបច្ចុប្បន្ន

ចិន៖ ថ្មីៗនេះ បណ្ដាហ្វេន ព្រមទាំងអ្នកលេងក្នុងបណ្ដាញសង្គម កំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរូបភាព របស់តារាសម្ដែងស្រីដ៏ល្បីឈ្មោះ Yang Mi និង កំពូលតារាសម្ដែងលំដាប់អន្តរជាតិ លោក Jackie Chan ហៅ ឈិន ឡុង ដែលនៅក្នុងរូបភាពនោះ គឺជាការថតផ្សាយពាណិជ្ជកម្មមួយ ដែលត្រូវបានគេដឹងថា នៅក្នុងឆ្នាំនោះ តារាស្រី Yang Mi  ទើបតែមានអាយុ ១៧ ឆ្នាំ ប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត តាមរយៈរូបភាពប៉ុន្មានសន្លឹកដែលត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម របស់តារាប្រុសស្រីទាំងពីររូបនេះ បានបង្កជាភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេស ទៅលើមុខមាត់របស់ Yang Mi តែម្ដង ដែលមានភាពខុសប្លែកពីបច្ចុប្បន្ននេះ ស្ទើរតែទាំងស្រុង ដែលនៅពេលនោះ នាងមើលទៅមានភាពសាមញ្ញធម្មតា ជាមួយនឹងមុខមាត់វ័យក្មេង របស់នាងផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែភាពខុសគ្នាខ្លាំងបែបនេះ មុខមាត់របស់ Yang Mi បានធ្វើឲ្យមនុស្សជាច្រើន ធ្វើការប្រៀបធៀប ខណៈដែលរូបភាពនាពេលបច្ចុប្បន្ន មានការផ្លាស់ប្តូរទៅយ៉ាងល្អឥតខ្ចោះ ដែលអាចឲ្យនាងក្លាយទៅតារាស្រីកំពូលសម្រស់ ប៉ុន្តែ ដោយសារតែការផ្លាស់ប្ដូរខ្លាំងបែបនេះ ក៏មានមតិជាច្រើនបានលើកឡើងថា សម្រស់របស់នាងគឺបានមកពីការវះកាត់កែសម្ផស្ស ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Yang Mi 
Yang Mi 
Jackie Chan 
Jackie Chan 
Yang Mi  កាលពីមុន 
Yang Mi  កាលពីមុន 
Yang Mi និង Jackie Chan កាលពីមុន 
Yang Mi និង Jackie Chan កាលពីមុន 
Yang Mi និង Jackie Chan កាលពីមុន 
Yang Mi និង Jackie Chan កាលពីមុន 
Yang Mi និង Jackie Chan កាលពីមុន 
Yang Mi និង Jackie Chan កាលពីមុន 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T