ក្មេងស្រីអង់គ្លេស អាយុ ១៤ឆ្នាំម្នាក់ ត្រូវបានម្ដាយបង្ខំឲ្យមានពរពោះមានកូន តាមយៈការចាក់បញ្ចូលទឹកកាមនោះ ត្រូវបានតុលាការធ្វើការកាត់ក្ដីកាលពីពេល ថ្មីៗនេះ។

យោងទៅតាមប្រភពព័ត៌មានរបស់បរទេស បានឲ្យដឹងថា ចៅក្រមនៃតុលាការកំពូលនៃប្រទេសអង់គ្លេស ដែលមានឈ្មោះថា Peter Jackson  បានថ្លែងថា ម្ដាយរបស់ក្មេងស្រីនេះ គឺជាម្ដាយដែលកាចសាហាវ និងអត្មានិយម ដែលខ្វះការពិចារណាបំផុត។ ចៅក្រមបានបន្ដថា ស្ដ្រីមេម៉ាយកូន៣ជនជាតិអាមេរិករូបនេះ បានរស់នៅជាមួយនឹង ប្ដីក្រោយដែលជាជនជាតិអង់គ្លេស  និងមានគម្រោងចង់បានកូនទី៤។ តែដោយសារតែនាងមិនអាចមាន កូនទី៤បាន ទើបនាងឲ្យកូនច្បង ពរពោះតាមរយៈការទិញ ទឹកកាមពីក្នុងអ៊ិនធើណេត និងចាក់បញ្ចូលក្នុងពោះតែម្ដង។ នៅក្នុងនោះក្មេងស្រីដែលមានអាយុ ១៤ឆ្នាំនេះ ត្រូវបានគេហៅឈ្មោះកាត់ថា អេ ក៏បាននិយាយប្រាប់ចៅក្រមថា នាងមានភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលម្ដាយរបស់ខ្លួនស្នើរសុំបែបនេះ តែដើម្បីឲ្យម្ដាយរបស់ខ្លួន ស្រឡាញ់ខ្លួនកាន់តែខ្លាំង នាងក៏ធ្វើតាមសំណូមពរតែម្ដង។ នាងនិយាយថា ម្ដាយរបស់នាងគឺជាមនុស្សម្នាក់ដែល គិតម៉ត់ចត់និងមិនឲ្យ នរណាម្នាក់មកបំផ្លាញគម្រោងការណ៍របស់ខ្លួននោះទេ នៅពេលដែលចង់ធ្វើអ្វីមួយនោះ។

បន្ទាប់ពីទទួលបាន ការចាក់បញ្ចូលទឹកកាមនោះ និងដោយសារតែមានភាពថ្លោះធ្លោយផងនោះ នាងក៏បានកើតកូនខណៈពេលដែល នាងពរពោះបានតែ៦ខែប៉ុណ្ណោះ។ នៅក្នុងនោះនាង សម្រាលបានកូនប្រុសនៅក្នុងមន្ទីរពេទ្យមួយ  តែអ្វីដែលនាងកាន់តែអស់សង្ឃឹមនោះ គឺសូម្បីតែនាងចង់បំបៅដោះកូនរបស់ខ្លួន ក៏ម្ដាយមិនព្រម ព្រមទាំងនិយាយថា នេះមិនមែនជាកាតព្វកិច្ចរបស់នាងនោះទេ។

ភ្លាមៗនោះ ខាងមន្ទីរពេទ្យ បានធ្វើការប្ដឹងអជ្ញាធរ  ដែលនៅពេលនេះ នាងត្រូវបានបញ្ជូនទៅកន្លែងមជ្ឈមណ្ឌលមើលថែ ចំណែកម្ដាយត្រូវបានជាប់គុក ៥ឆ្នាំ។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះម្ដាយបែបនេះ ដែលហេតុតែចង់បំពេញបំណងរបស់ខ្លួន សុខចិត្ដឲ្យកូនស្រី មិនទាន់គ្រប់អាយុមានផ្ទៃពោះ?



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]