៦ ចំណុចនេះអាចបញ្ជាក់ពីតម្លៃខ្លួនរបស់ Messi នាពេលបច្ចុប្បន្ន

//s4.kh1.co/64/647e1cba041e59107f2799990f87626456ce29f5.jpg
កីទ្បា

 ៣១-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

យោងតាមលក្ខខណ្ឌនៃការផ្ទេររបស់ Messi ដែលត្រូវបានគេរាយការណ៍ថាបានផុតកំណត់នោះ គេហទំព័រ Tribuna.com បានប៉ាន់ស្មានតម្លៃខ្លួនដែលកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះអាចនឹងត្រូវលក់ចេញ។

យោងតាមលក្ខខណ្ឌនៃការផ្ទេររបស់ Messi ដែលត្រូវបានគេរាយការណ៍ថា បានផុតកំណត់នោះ គេហទំព័រ Tribuna.com បានប៉ាន់ស្មានតម្លៃខ្លួនដែលកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះអាចនឹងត្រូវលក់ចេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កត្តាទាំង៦ដែលត្រូវលើកយកមកពិចារណានោះមាន៖

១. តម្លៃទីផ្សារ ៖ Lionel Messi មានតម្លៃ ១១២ លានផោនដែលវាយតម្លៃដោយ Transfermakrt ហើយយើងដឹងរួចហើយថាម្ចាស់ក្លិប Barcelona លោក Bartomeu តែងយកប្រភពនេះជាចម្បង។

ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

២. អាយុ៖ កីឡាករអាហ្សង់ទីនរូបនេះមានវ័យ ៣៣ ឆ្នាំទៅហើយ ហើយក្លិបជាធម្មតានឹងមិនចំណាយប្រាក់ហួសហេតុសម្រាប់កីឡាករមានវ័យជ្រេបែបនេះទេ។

ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

៣. ស្ថានភាពកិច្ចសន្យា៖ កុងត្រារបស់ Messi ជាមួយក្លិបនៅសល់រយៈពេលមួយឆ្នាំជាមួយ Barcelona

ប្រធានក្លិប Barcelona និង Lionel Messi
ប្រធានក្លិប Barcelona និង Lionel Messi

៤. ការផ្ទេរប្រហាក់ប្រហែលគ្នា៖ កាលពីឆ្នាំ ២០១៨ កីឡាករ Cristiano Ronaldo ដែលមានវ័យ ៣៣ ឆ្នាំដូចគ្នាបានផ្លាស់ទៅលេងនៅក្លិប Juventus ក្នុងតម្លៃ ១០០ ផោនបូក ១២ លានផោនលើប្រាក់បន្ថែម។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

៥. ស្ថានភាពទីផ្សារ៖ ក្លិបភាគច្រើនមិនចំណាយច្រើនដូចពីមុនទេ ដោយសារតែជំងឺរាតត្បាត Covid-19 ។ ការផ្ទេរថ្លៃបំផុតនៅរដូវក្តៅនេះគឺជាការផ្ទេររបស់ Arthur Melo ទៅ Juventus ក្នុងតម្លៃ ៧២ លានផោន។

ខ្សែបម្រើ Arthur Melo
ខ្សែបម្រើ Arthur Melo

៦. កំណត់ត្រានៃការផ្ទេរ៖ ការផ្ទេរក្នុងតម្លៃ ២២២ លានផោនរបស់ Neymar ទៅកាន់ Paris Saint-Germain នៅតែជាការផ្ទេរដែលមានតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ កីឡាករប្រេស៊ីលរូបនេះត្រូវបានក្លិបលក់ចេញ ខណៈពេលដែលគាត់លេងបានល្អបំផុត។ 

តាមកត្តាធំៗទាំង៦ខាងលើ យើងអាចសន្និដ្ឋានបានថា Lionel Messi មានតម្លៃខ្លួន ១២៥ លានអឺរ៉ូ៕  

ប្រធានក្លិប PSG និង Neymar Jr
ប្រធានក្លិប PSG និង Neymar Jr

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T