រំភើបជំនួស! ទេព បូព្រឹក្ស បានទិញរថយន្តស៊េរីទំនើបមួយគ្រឿងឲ្យប្អូនប្រុសក្នុងថ្ងៃខួបកំណើត (មានវីដេអូ)

//s4.kh1.co/68/68545a29ede7a4f3af8b7e25ae80d448df93214b.jpg
នារី

 ៣១-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ម្សិលមិញនេះ កញ្ញា ទេព បូព្រឹក្ស ក៏បានទិញរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ដែលជាកាដូសម្រាប់ខួបកំណើតប្អូនប្រុសរបស់នាង។

ភ្នំពេញ៖ កាលពីខែមុនហ្វេនៗមានការភ្ញាក់ផ្អើល និងរំភើបខ្លាំង ព្រោះតែតារាកំពូលរ៉េប ជី ដេវីត បាន ទិញរថយន្ត Rolls Royce ដើម្បី Surprise មិត្តស្រីដ៏គួរឲ្យស្រលាញ់កញ្ញា ទេព បូព្រឹក្ស ដែលជាកាដូគម្រប់ខួបស្រលាញ់គ្នាបាន ៤ឆ្នាំ។ បន្ទាប់ពីចេញវីដេអូ Surprise នោះភ្លាមមានមហាជន និងហ្វេនៗជាយ៉ាងច្រើនចូលរួមអបអរ និងជូនពរអ្នកទាំងពីរស្រលាញ់គ្នាឲ្យកាន់តែខ្លាំង។ ទន្ទឹមនោះផងដែរ ក៏មានមនុស្សមួយចំនួនរិះគន់ និងប្រើពាក្យមិនសមរម្យចំពោះអ្នកទាំងពីរផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្លាមៗនោះរំលងបាន ២ថ្ងៃក្រោយ ស្រាប់តែ ជី ដេវីត និង ទេព បូព្រឹក្ស ក៏បានដឹកដៃគ្នាទៅទិញរថយន្ត Toyota Tundra មួយគ្រឿងបន្ថែមទៀតសម្រាប់ជូនដល់លោកឪពុកក្មេក មុនពេលដល់ថ្ងៃទៅបំបួស នាគនៅឯវត្តល្អាងកង្កែប ដែលមានទីតាំងក្នុងខេត្តបាត់ដំបង។

ស្រាប់តែម្សិលមិញនេះ កញ្ញា ទេព បូព្រឹក្ស ក៏បានទិញរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ដែលជាកាដូសម្រាប់ខួបកំណើតប្អូនប្រុសរបស់នាង។  ក្នុងនោះផងដែរ ទេព បូព្រឹក្ស ក៏បានបញ្ជាក់ថា នេះជាកាដូដែលប្អូនប្រុសរបស់នាងបានខិតខំប្រឹងប្រែង និងជួយសម្រួលការងារថតរបស់នាងទាំងថ្ងៃទាំងយប់ មិនដែលនិយាយពាក្យត្អូញត្អែរឡើយ។ នៅក្នុងវីដេអូនោះផងដែរ ប្អូនប្រុសបង្កើតរបស់ ទេព បូព្រឹក្ស រំភើប បានស្រក់ទឹកភ្នែក ព្រោះតែអារម្មណ៍រំភើប លាយឡំនឹងភាពសប្បាយរីករាយ ដែលជាកាដូពីទឹកចិត្តបងស្រី៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ជី ដេវីត និង ទេព បូព្រឹក្ស
ជី ដេវីត និង ទេព បូព្រឹក្ស
ជី ដេវីត និង ទេព បូព្រឹក្ស
ជី ដេវីត និង ទេព បូព្រឹក្ស
ជី ដេវីត និង ទេព បូព្រឹក្ស
ជី ដេវីត និង ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T