អ្នកណានិយាយអី មិនខ្វល់! គម្រប់ខួប៤ឆ្នាំ ដេវីត បង្ហាញឡានស៊េរីទំនើប និងផ្ទះកំពុងសង់យ៉ាងស្កឹមស្កៃ

//s6.kh1.co/af/afa44815dc8f29ee1dc731ef2157c6f90dc2bba8.jpg
តារា & កម្សាន្ដ

 ៣១-សីហា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ក្រោយលាចាសិក្ខាបទ និងត្រឡប់មកកាន់វិស័យសិល្បៈវិញ អន្ទិត ដេវីត ក៏កាន់តែទទួលបានប្រជាប្រិយភាព និងមានហ្វេនៗជាច្រើនរងចាំនៅស្នាដៃថ្មីផងដែរ។

ភ្នំពេញ៖ ជាការពិត ក្រោយបួសអស់រយៈពេលមួយខែ ពេលនេះ អន្ទិត ងួន ចាន់ដេវីត ក៏បានលាចាសិក្ខាបទ និងត្រឡប់មកកាន់វិស័យសិល្បៈវិញ ធ្វើឲ្យអ្នកគាំទ្រជាច្រើនសប្បាយចិត្ត និងរងចាំមើលស្នាដៃថ្មីៗរបស់លោកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះតារារូបនេះ ក៏បានធ្វើឲ្យហ្វេនៗ និងគូស្នេហ៍រំភើបមិនស្ទើរ ដោយលោកបានទិញរថយន្តថ្មីស៊េរីទំនើបមួយទៀតទុកជាកាដូ Anniversary ៤ឆ្នាំរបស់ខ្លួន និងគូស្នេហ៍ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ចាក់ផងដែរថា មិនត្រឹមតែជាតារាចម្រៀងទទួលបានប្រជាប្រិយភាពប៉ុណោះទេ តែតារាប្រុសរូបនេះ ក៏នៅមានជំនួញផ្ទាល់ខ្លួនដែលបានបើកជាមួយគូស្នេហ៍ ដែលជា កញ្ញា ទេព បូព្រឹក្ស ថែមទៀតផង។ ដោយប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងការងារសិល្បៈ និងជំនួញកាន់តែជោគជ័យ ទន្ទឹមគ្នាគួរឲ្យកត់សម្កាល់ផងដែរ។ ជាពិសេស បើងាកទៅមើលជីវិតឯកជនរបស់តារាប្រុសរូបនេះវិញ ក៏មិនណយប៉ុន្មានឡើយ ដោយមួយរយៈចុងក្រោយនេះ លោកតែងតែចំណាយលុយទៅលើសម្ភារៈម៉ាកល្បីៗដែលមានតម្លៃថ្មី និងទិញរថយន្តជាច្រើនគ្រឿងសុទ្ធសឹងតែជាប្រភេទឡានស៊េរីទំនើបទាំងអស់។ 

ជាក់ស្ដែង មុននេះបន្តិចតារាចម្រៀងពូកែរ៉េប និងអាចតែងនិពន្ធបទភ្លេងបានដោយខ្លួនឯងរូបនេះ បានធ្វើឲ្យមហាជន និងហ្វេនៗចាច្រើនបើកភ្នែកធំៗក្រោយលោកបង្ហាញរថតយន្តទំនើបពីរគ្រឿងដាក់ទន្ទឹមគ្នា និងបង្ហាញប្លង់ផ្ទះធំទូលាយកំពុងសាងសង់ផងដែរ។ លើសពីនេះទៅទៀតលោកក៏បាននិយាយថា៖ 

ស្រីខ្មៅមិនមែនស្លូតទេ តែស្រី ស ក៏មិនណយដែរ  រស់នៅដោយជីវិតខ្លួនឯង តើនឹងត្រូវទៅខ្មាសហ្នឹងមាត់អ្នកណា? សំខាន់មិនបំពានអ្នកដទៃ សេចក្តីសុខកើតឡើងដោយឯកឯង។ ចាស់ៗប្រាប់ហើយខ្ញុំក៏ស្តាប់បង្គាប់ គាត់ថា ៖ «ស៊ូចង្អៀតផ្ទះ កុំឲ្យចង្អៀតចិត្ត '» ឥឡូវផ្ទះរាល់ថ្ងៃហ្នឹងចង្អៀតហើយគិតមិច? មានចាំអាអត់ចង្អៀតហើយសិនទើបបានធូរស្រាលបន្តិច ហាសហា living a good life ,happy 4th aniversaryTep Boprek

សម្ដី ងួន ចាន់ដេវីត

សូមទស្សនារូបភាពខាងក្រោម៖ 

ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត  និងកញ្ញា ទេព បូព្រឹក្ស
ងួន ចាន់ដេវីត  និងកញ្ញា ទេព បូព្រឹក្ស
ងួន ចាន់ដេវីត  និងកញ្ញា ទេព បូព្រឹក្ស
ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស
ងួន ចាន់ដេវីត  និងកញ្ញា ទេព បូព្រឹក្ស
ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស
ងួន ចាន់ដេវីត  និងកញ្ញា ទេព បូព្រឹក្ស 
ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស 
ងួន ចាន់ដេវីត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T