យោងតាមគេហទំព័រ yourjewishnews បានបង្ហាញ អោយដឹងថា មានស្ត្រីម្នាក់ ប្រទះឃើញ សត្វកង្កែបមួយក្បាលក្នុង កំប៉ុងសណ្តែកខៀវ ដែលនាងបានទិញ។

អ្នកស្រី Gloria Chubb ដែលជួបហេតុការណ៏ មិនគួអោយជឿនេះ បាននិយាយថា នៅពេលគាត់រៀបចំអាហារពេលល្ងាចដាក់លើតុ កូនប្រុសរបស់គាត់ បានចាប់យកអាហារបន្តិចដាក់លើចានបាយរបស់គេ ហើយ ប្រទះវត្ថុម្យ៉ាងមានពណ៌ខុស ខុសពីសណ្តែកខៀវ។គាត់បញ្ជាក់ថា ពីដំបូង គាត់គិតថាជា សណ្តែកដែលមានដុះផ្សិត ប៉ុន្តែ នៅពេលដែលគាត់ និង កូនប្រុស សង្កេតមើលកាន់តែជិត ទើបដឹងថា នោះជាសត្វកង្កែប ទៅវិញ។

អ្នកស្រី Chubb បានយកកំប៉ុង និង សត្វកង្កែបនោះទៅ មណ្ឌលសុខភាពនៅក្នុង តំបន់ St. Joseph។  អ្នកស្រី Rita Hooten ប្រធានគ្រប់គ្រងមជ្ឈមណ្ឌល សេវាចំនីអាហារ បាននិយាយថា សត្វកង្កែបនោះត្រូវបាន នៅក្នុងកំប៉ុង សណ្តែកខៀវ ដោយការធ្វេសប្រហែស នៅកំឡុងពេលប្រមូលសណ្តែកខៀវ ពីចំការ។

ក្រោយមក អ្នកស្រី Chubb បានយកកំប៉ុង និង សត្វកង្កែបនោះ ទៅកាន់ហាងទំនិញឈ្មោះ Meijer ហើយ គាត់ទទួលបានប្រាក់ សំណងវិញ និង ការសុំទោស វិញដែរ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?



ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]