យន្តហោះចម្បាំងរុស្ស៊ី២គ្រឿង ស្ទាក់យន្តហោះអាមេរិក B-52 លើដែនសមុទ្រខ្មៅ (មានវីដេអូ)

//s4.kh1.co/98/98a795b11b318a93ed2a444db6f9146b473446b2.jpg
សង្គម

 ៣១-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រទេសរុស្ស៊ីបានបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួន ២គ្រឿងឈ្មោះថា Su-27 Flanker ដើម្បីឱ្យទៅស្ទាក់យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 លើដែនទឹកអន្តរជាតិនៅសមុទ្រខ្មៅ

បរទេស៖ កងកម្លាំងយោធាអាមេរិកបានឱ្យដឹងថា កាលពីថ្ងៃសុក្រកន្លងទៅនេះ ប្រទេសរុស្ស៊ីបានបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួន ២គ្រឿងឈ្មោះថា Su-27 Flanker ដើម្បីឱ្យទៅស្ទាក់យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 លើដែនទឹកអន្តរជាតិនៅសមុទ្រខ្មៅ។ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យន្តហោះ Su-27 Flanker រុស្ស៊ី បានហោះស្ទាក់យន្តហោះ B-52 អាមេរិក
យន្តហោះ Su-27 Flanker រុស្ស៊ី បានហោះស្ទាក់យន្តហោះ B-52 អាមេរិក

​​យន្តហោះចម្បាំងរុស្ស៊ី បានបើកកាត់មុខយន្តហោះ B-52 ក្នុងរយៈចម្ងាយប្រហែល ៣០ម៉ែត្រជាច្រើនដង​លើដែនទឹកអន្តរជាតិនៅសមុទ្រខ្មៅ ដែលបង្កជាភាពជ្រួលច្របល់ ហើយត្រូវកងកម្លាំងសហរដ្ឋអាមេរិករិះគន់ថា ទ័ពអាកាសរុស្ស៊ីបើក​យន្តហោះ ដោយមិនគោរពតាមគោលការ​ណ៍សុវត្ថិភាព និងគ្មានវិជ្ជាជីវៈ។

ទ័ពអាកាសរុស្ស៊ីរងការចោទប្រកាន់ថា បើកយន្តហោះដោយគ្មានវិជ្ជាជីវៈ
ទ័ពអាកាសរុស្ស៊ីរងការចោទប្រកាន់ថា បើកយន្តហោះដោយគ្មានវិជ្ជាជីវៈ

យោងតាមកងទ័ពអាកាសអាមេរិកបានឱ្យដឹងថា ​យន្តហោះរបស់អាមេរិកតែងហោះល្បាត​នៅក្នុងតំបន់ដែនទឹកអន្តរជាតិនេះជាប្រចាំ។  ហើយកាលពីថ្ងៃសុក្រ​ យន្តហោះទម្លាក់គ្រាប់បែក B-52 Stratofortress បានហោះហើរពីលើប្រទេស ដែលជាសមាជិកអង្គការណាតូចំនួន៣០ អមដោយយន្ដហោះសម្ព័ន្ធមិត្ត នៅក្នុងពិធីបង្ហាញពីសាមគ្គីភាព៕

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T