កូនមួយមែន តែ សិទ្ធី នីកា មានរាងស្លីមមិនចាញ់ កាលនៅក្រមុំ

//s4.kh1.co/0d/0d814d6aaed214d736b3e657765a8f848b584904.jpg
តារា & កម្សាន្ដ

 ៣១-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយសម្រាលកូនបានជីតមួយឆ្នាំ ថ្មីៗនេះ អ្នកនាង សិទ្ធី នីកា បានងាកមកចូលសិល្បៈសារជាថ្មី ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះនាងនៅតែស្រស់ស្អាតមិនចាញ់ពេលមុនៗប៉ុន្មានឡើយ។

ភ្នំពេញ៖ តារាសម្ដែងស្រីវ័យក្មេង អ្នកនាង សិទ្ធី នីកា បច្ចុប្បន្ន តារាស្រីរូបនេះ សម្រាលបានកូនប្រុសជិតមួយឆ្នាំហើយ ដោយពេលនេះ នាងក៏បានងាកមកចូលសិល្បៈជាថ្មី។ ក្រោយចូលសិល្បៈវិញ យើងសង្កេតឃើញថា អ្នកម៉ាក់សម័យថ្មីរូបនេះ កាន់តែមានភាពមមាញឹកជាមួយការងារជាងមុន និងកំពុងថតរឿងថ្មីជាបន្តបន្ទាប់ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត បើទោះបី មានកូនរួច តែតារាស្រីរូបនេះ នៅតែឆ្លៀតពេលដើម្បីសិល្បៈ ទាំងការថតស្ពត និងថតខ្សែភាពយន្តជាដើម ជាពិសេស តំណែងដែលនាងទទួលបានជាតួឯកផងដែរ។ យ៉ាងណាមិញ បើងាកទៅមើលរូបសម្រស់បន្ទាប់ពីមានកូនរួច ឃើញថា តារារូបនេះ នៅតែស្រស់ស្អាត គួរឲ្យចាប់អារម្មណ៍ និងលេងខ្លួនខ្ញង់ដដែល។ 

ម្យ៉ាងវិញទៀត មួយរយៈចុងក្រោយនេះ អ្នកនាង សិទ្ធី នីកា តែងតែបង្ហោះរូបក្នុងឈុតសម្លៀកបំពាក់បញ្ចេញរាងយ៉ាងទាក់ទាញថែមទៀតផង។ ដោយថ្មីៗនេះ នាងបានស្លៀកនៅឈុតប៊ីគីនីយ៉ាងស៊ិចស៊ី ថតរូបនៅអាងហែលទឹក ព្រមទាំងបញ្ចេញរាងដ៏ស្រឡូនគួរចាប់អារម្មណ៍តែម្ដង បើទោះបី មានកូនរួច តែនាងនៅតែអាចថែរាងឲ្យនៅស្លីមមិនចាញ់កាលនៅក្រមុំឡើយ។ 

លើសពីនេះទៅទៀត ក្រោយអ្នកគាំទ្រជាច្រើនបានឃើញនៅរូបភាពថ្មីជាច្រើនសន្លឹករបស់តារាសម្ដែងរូបនេះរួច ពួកគេបានសរសើរពីរូបរាង និងសម្រស់នាងសឹងតែមិនដាច់បីមាត់គ្រប់ៗគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖​

  អ្នកនាង សិទ្ធី នីកា 
  អ្នកនាង សិទ្ធី នីកា 
  អ្នកនាង សិទ្ធី នីកា 
  អ្នកនាង សិទ្ធី នីកា 
  អ្នកនាង សិទ្ធី នីកា 
  អ្នកនាង សិទ្ធី នីកា 
  អ្នកនាង សិទ្ធី នីកា 
  អ្នកនាង សិទ្ធី នីកា 
  អ្នកនាង សិទ្ធី នីកា 
  អ្នកនាង សិទ្ធី នីកា 
  អ្នកនាង សិទ្ធី នីកា 
  អ្នកនាង សិទ្ធី នីកា 
  អ្នកនាង សិទ្ធី នីកា 
  អ្នកនាង សិទ្ធី នីកា 
  អ្នកនាង សិទ្ធី នីកា 
  អ្នកនាង សិទ្ធី នីកា 
  អ្នកនាង សិទ្ធី នីកា 
  អ្នកនាង សិទ្ធី នីកា 
សិទ្ធី នីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T