មានរឿងអី នៅសុខៗ Nicky Wu ត្រូវសន្តិសុខចាប់ឃាត់ខ្លួនបែបនេះ

//s4.kh1.co/6c/6c2c4cccb8ed1a536deeca102a225061a025b763.jpg
តារា & កម្សាន្ដ

 ៣០-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បង្កជាភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង អំឡុងពេលដែលកំពុងតែថតកម្មវិធីមួយ ស្រាប់តែ តារាប្រុសដ៏ល្បី Nicky Wu ត្រូវបានឃាត់ខ្លួនដោយសន្តិសុខមួយក្រុម ដោយសារតែបញ្ហាបែបនេះ។

ចិន៖ ថ្មីៗនេះ ស្រាប់តែមានរឿងដ៏ភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីតារាសម្ដែងប្រុស លោក Nicky Wu បានចូលរួមនៅក្នុងកម្មវិធីទូរទស្សន៍មួយ ដែលខណៈពេលកំពុងតែថតកម្មវិធី លោកក៏បានត្រូវបានឡោមព័ទ្ធដោយសន្តិសុខចំនួន ៦ នាក់ ដែលជារឿងមួយត្រូវបានមនុស្សជាច្រើន លើកមកនិយាយនៅលើបណ្តាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅក្នុងកម្មវិធីនេះ ត្រូវបានគេដឹងថា អ្នកដឹកនាំកម្មវិធី បានរៀបចំឲ្យ លោក Nicky Wu ដើរតួជាមនុស្សអាថ៌កំបាំង ដោយធ្វើការបន្លំខ្លួនស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ថែមទាំងមាន មួក និងរបាំងមុខ ព្រមទាំងនាំយកកាមេរ៉ា ដែលមិនមានអ្នកណាម្នាក់អាចចំណាំថាជារូបលោក ផងដែរ។ 

យ៉ាងណាមិញ នៅក្នុងភាពច្របូកច្របល់នៅកន្លែងកើតហេតុ ដោយសារតែមានផ្សែង ថែមទាំងមានភ្ញៀវដែលបានទៅកម្សាន្តនៅកន្លែងនោះ បានស្រែកយ៉ាងខ្លាំង ធ្វើឲ្យសន្តិសុខ ៦ នាក់ បានទៅព័ទ្ធជុំវិញ លោក Nicky Wu ភ្លាមៗ  ព្រោះពួកគេយល់ច្រឡំថា លោកជាអ្នកគាំទ្រដែលមានបញ្ហា ចង់តាមយាយីអ្នកសិល្បៈផ្សេងៗទៀត ។ 

ប៉ុន្តែ បន្ទាប់ពីបានឃើញបែបនេះ ខាងក្រុមការងាររបស់កម្មវិធីបានស្រែកប្រាប់ជាបន្ទាន់ថា រូបលោកគឺជាតារាដ៏ល្បីល្បាញម្នាក់ ហើយសូមឲ្យខាងសន្តិសុខប្រលែងរូបលោក ថែមទៀតផង។ យ៉ាងណាមិញ ទោះយ៉ាងណាមិនមានបញ្ហាអ្វីធំដុំក៏ដោយ តែក៏មានមនុស្សជាច្រើន បានសម្តែងការព្រួយបារម្ភ ចំពោះតារាសម្តែងរូបនេះ ថាអាចនឹងរងរបួស ជាពិសេស ក៏បានធ្វើការរិះគន់ចំពោះ ក្រុមការងារដែលមិនបានធានាសុវត្ថិភាពដល់ភ្ញៀវដែលបានចូលរួមនៅក្នុងកម្មវិធី ចំពោះរឿងហេតុដែលអាចកើតឡើង ដោយអចេតនា ផងដែរ៕ 

Nicky Wu
Nicky Wu
 Nicky Wu 
 Nicky Wu 
ពេលដែល Nicky Wu  កំពុងតែថតកម្មវិធី
ពេលដែល Nicky Wu កំពុងតែថតកម្មវិធី
ពេលដែល Nicky Wu  កំពុងតែថតកម្មវិធី
ពេលដែល Nicky Wu  កំពុងតែថតកម្មវិធី
ពេលដែល Nicky Wu ត្រូវឡោមព័ទ្ធដោយសន្តិសុខ
ពេលដែល Nicky Wu ត្រូវឡោមព័ទ្ធដោយសន្តិសុខ
ពេលដែល Nicky Wu ត្រូវឡោមព័ទ្ធដោយសន្តិសុខ
ពេលដែល Nicky Wu ត្រូវឡោមព័ទ្ធដោយសន្តិសុខ
ពេលដែល Nicky Wu ត្រូវឡោមព័ទ្ធដោយសន្តិសុខ
ពេលដែល Nicky Wu ត្រូវឡោមព័ទ្ធដោយសន្តិសុខ
ពេលដែល Nicky Wu ត្រូវឡោមព័ទ្ធដោយសន្តិសុខ
ពេលដែល Nicky Wu ត្រូវឡោមព័ទ្ធដោយសន្តិសុខ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T