យោងតាមការស្រាវជ្រាវរបស់វេជ្ជបណ្ឌិត បានឲ្យដឹងថា ស្រ្ដីទាំងឡាយដែលវះកាត់ពង្រីកដើមទ្រូវ គឺអាចមានគ្រោះថ្នាក់ខ្ពស់ដល់ស្លាប់ ដោយសារតែជំងឺមហារីក ព្រោះសាច់មហារីកដែល ដុះពិបាកនឹងរកឃើញ។

តាមការសិក្សាបានបង្ហាញឲ្យឃើញថា គ្រោះថ្នាក់ដែលបានមកពីការធ្វើរោគវិនិច្ឆ័យ គឺស្រ្ដី១ភាគ៤ដែលវះកាត់ ពង្រីកដើមទ្រូង នឹងជួបបញ្ហាមហារីកសុដន់ ហើយ១ភាគ៣ និងប្រឈមមុខនឹងការស្លាប់ ដោយសារជំងឺមាហារីកសុដន់នេះ។

លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា ដើម្បីរកឃើញរោគសញ្ញាមហារីក គឺមានតែវិធីមួយទេគឺថត X-ray តែដោយសារតែ នៅក្នុងដើមទ្រូងដែលធ្វើការវះកាត់ មានដាក់នូវស៊ីលីកូន ដែលបានបង្កើតជាស្រមោលរារាំង ក្នុងការស្វែងរកសាច់ដុះនោះ។ ហេតុដូចនេះហើយ គឺទាល់តែសាច់ដុះវារីកធំ ទើបអាចមើលឃើញ ហើយត្រូវធ្វើការវះកាត់ដើម្បីយកវាចេញ។

យោងតាមឯកសារស្រាវជ្រាវរបស់ចក្រភពអង់គ្លេស ស្រ្ដីជាជនអង់គ្លេស ក្នុងមួយឆ្នាំប្រមាណ ២៥,០០០ នាក់ ធ្វើការវះកាត់ពង្រីកដើមទ្រូង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?



កែសម្រួលដោយ អៀង

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]