ប្លែកទៀតហើយ! មហាសេដ្ឋីផ្នែកបច្ចេកវិទ្យារូបនេះ បានបង្ហាញជ្រូកមួយក្បាល ដែលមានបន្ទះឈីបក្នុងខួរក្បាលរបស់វា

//s6.kh1.co/72/7281dce970b4bdeba16000df55198e63c4e60e6b.jpg
បច្ចេកវិទ្យា

 ៣០-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុនថ្មីថ្មោង Neuralink របស់លោកបានអនុវត្ត ទៅលើមនុស្សកាលពីឆ្នាំមុន។

អាមេរិក៖ លោក Elon Musk បានបង្ហាញជ្រូកមួយក្បាលឈ្មោះថា Gertrude ជាមួយបន្ទះឈីបកុំព្យូទ័រដែលមានទំហំប៉ុនកាក់ នៅក្នុងខួរក្បាលរបស់ជ្រូកញីមួយក្បាលនេះ ដើម្បីបង្ហាញពីមហិច្ឆតារបស់គាត់ ក្នុងការបង្កើតដំណើរការរវាងខួរក្បាលទៅនឹងម៉ាស៊ីន។ ក្រុមហ៊ុនថ្មីថ្មោង Neuralink របស់លោកបានអនុវត្ត ទៅលើមនុស្សកាលពីឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណុចប្រទាក់នេះអាចអនុញ្ញាតឲ្យមនុស្សមានស្ថានភាពសរសៃប្រសាទ អាចគ្រប់គ្រងទូរសព្ទឬកុំព្យូទ័រ ដោយប្រើចិត្តរបស់ពួកគេ។ លោក Musk បានលើកឡើងថា បន្ទះឈីបនេះអាចត្រូវបានប្រើ ដើម្បីជួយព្យាបាលលក្ខខណ្ឌដូចជា ជំងឺវង្វេងស្មារតី ជំងឺ Parkinson និងជំងឺរលាកខួរឆ្អឹងខ្នង។ ប៉ុន្តែមហិច្ឆតាយូរអង្វែងគឺ ដើម្បីឈានទៅរកយុគសម័យដែលលោក Musk ហៅថា «ការយល់ដឹងរបស់កំពូលមនុស្ស» ក្នុងផ្នែកមួយដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ញាសិប្បនិម្មិតដែលមានឥទ្ធិពល ដូច្នេះគាត់បាននិយាយថា វាអាចនឹងបំផ្លាញពូជមនុស្ស។

Gertrude គឺជាសត្វជ្រូកមួយក្នុងចំណោមជ្រូកបីក្បាលសំខាន់ៗ ដែលបានចូលរួមការបង្ហាញនៅតាមអ៊ីនធឺណេត កាលពីថ្ងៃសុក្រ។ វាបានចំណាយពេលមួយរយៈដើម្បីធ្វើដំណើរ ប៉ុន្តែនៅពេលវាបរិភោគនិងហិតចំបើង សកម្មភាពនេះបានបង្ហាញនៅលើក្រាហ្វិចកុំព្យូទ័រ ដើម្បីតាមដានសកម្មភាពសរសៃប្រសាទរបស់វា។ បន្ទាប់មក ភាគច្រើនវាមិនសូវអើពើលើសកម្មភាពនៅជុំវិញខ្លួនវា។

ដោយបង្កើតឡើងក្នុងឆ្នាំ២០១៧ ក្រុមហ៊ុន Neuralink បានខិតខំជ្រើសរើសអ្នកវិទ្យាសាស្ត្រ ដែលជាអ្វីដែលលោក Musk នៅតែផ្សព្វផ្សាយលើបណ្ដាញសង្គម Twitter កាលពីខែមុន៕

លោក Elon Musk
លោក Elon Musk
សត្វជ្រូកញី Gertrude
សត្វជ្រូកញី Gertrude
បន្ទះឈីប
បន្ទះឈីប
សកម្មភាពនេះបានបង្ហាញនៅលើក្រាហ្វិចកុំព្យូទ័រ ដើម្បីតាមដានសកម្មភាពសរសៃប្រសាទរបស់វា
សកម្មភាពនេះបានបង្ហាញនៅលើក្រាហ្វិចកុំព្យូទ័រ ដើម្បីតាមដានសកម្មភាពសរសៃប្រសាទរបស់វា
សកម្មភាពនេះបានបង្ហាញនៅលើក្រាហ្វិចកុំព្យូទ័រ ដើម្បីតាមដានសកម្មភាពសរសៃប្រសាទរបស់វា
សកម្មភាពនេះបានបង្ហាញនៅលើក្រាហ្វិចកុំព្យូទ័រ ដើម្បីតាមដានសកម្មភាពសរសៃប្រសាទរបស់វា
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T