ក្រោយ Black Panther បានស្លាប់ទៅ តួក្នុងក្រុមAvengers បានបង្ហោះសារលា អានហើយទប់ទឹកភ្នែកមិនជាប់

//s6.kh1.co/7e/7e498c792a97c05480b9eded653780c1ebd16235.jpg
តារា & កម្សាន្ដ

 ៣១-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែងជាច្រើននាក់នៅក្នុងក្រុមហ៊ុន Avengers បានបង្ហោះសារដើម្បីលានិង ជូនដំណើរជាលើកចុងក្រោយទៅកាន់តួអង្គ Black Panther ក្រោយពីទទួលដំណឹងដ៏សែនរន្ធត់នៃការស្លាប់មួយរបស់តារាសម្តែងស្បែកខ្មៅម្នាក់នេះកាលពីថ្ងៃសុក្រ ទី៦​ ខែសីហា ឆ្នាំ២០២០ ។

បរទេស៖ តារាសម្តែងជាច្រើននាក់នៅក្នុងក្រុមហ៊ុន Avengers បានបង្ហោះសារដើម្បីលានិង ជូនដំណើរជាលើកចុងក្រោយទៅកាន់តួអង្គ Black Panther ក្រោយពីទទួលដំណឹងដ៏សែនរន្ធត់នៃការស្លាប់មួយរបស់តារាសម្តែងស្បែកខ្មៅម្នាក់នេះពីថ្ងៃសុក្រ ទី៦​ ខែសីហា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ដំណឹងនេះពិតជាធ្វើឲ្យហ្វេននិង មិត្តរួមក្រុមលោកស្ទើរតែមិនអាចទប់អារម្មណ៍ដ៏ក្តុកក្តួលនេះបានឡើយ ដោយពួកគេបានសរសេររៀបរាប់អារម្មណ៍ទៅកាន់បណ្តាញសង្គមផងដែរ ដោយក្នុងនោះមានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលបានលាក់ទុកនៅក្នុងចិត្តផងដែរ។

ក្រោយពីបានឃើញដូច្នេះរួចមក ធ្វើឲ្យហ្វេនៗកាន់តែមានអារម្មណ៍រំជួលចិត្តនិង សោកសៅកាន់តែខ្លាំងឡើង នៅពេលឃើញអតីតមិត្តរួមរបស់ Chadwick Boseman ជាច្រើននាក់បាននិយាយពាក្យពេចន៍ទាំងនេះ ជាលើកចុងក្រោយ មុនពេលដែលក្រុមគ្រួសារយកសពរបស់គេទៅបញ្ចុះផងដែរ៕

តោះចង់ដឹងថា មានតារាណាខ្លះ ដែលបានសរសេរសារជូនពរដល់ Chadwick Boseman ជាលើកចុងក្រោយនោះ៖

១.តារាសម្តែង Mark Ruffalo តួអង្គ Hulk 

  អ្វីដែលខ្ញុំគួរតែនិយាយគឺ សោកនាដកម្មក្នុងឆ្នាំ ដែលអាក្រក់បំផុតនោះគឺការបាត់បង់ Chadwickboseman 
រូបគេពិតជាសាកសមជាបុរសទ្រូងប្រាំហត្ថនិង មានទេពកោសល្យពិសេសណាស់ ប្អូនប្រុស ឯងពិតជាអស្ចារ្យណាស់ ប៉ុន្តែភាពអស្ចារ្យរបស់ឯងទើបតែមានចាប់ផ្តើមប៉ុណ្ណោះ សូមឲ្យវីញ្ញាណឯងទៅកាន់សុខគតិភពចុះ។  

Mark Ruffalo
 Mark Ruffalo តួអង្គ Hulk 
 Mark Ruffalo តួអង្គ Hulk 

២.តារាសម្តែង Chris Remsworth តួអង្គ Thor

ខ្ញុំនឹងនឹកឯងសម្លាញ់ ពិតជាខូចចិត្តណាស់ ម្នាក់ដែលនៅក្នុងចំណោមមនុស្សដែលល្អបំផុតដែលខ្ញុំធ្លាប់បានជួប ផ្ញើក្តីស្រលាញ់និង ការគាំទ្រជូនគ្រួសារទាំងអស់គ្នា

 Chris Remsworth
Chris Remsworth តួអង្គ Thor
Chris Remsworth តួអង្គ Thor

៣.តារាសម្តែងBrie Larson តួអង្គCaptain Marvel

Chadwick គឺជាមនុស្សមានថាមពលអស្ចារ្យនិង ស្រលាញ់សន្តិភាព គាត់ស្រលាញ់មនុស្សជុំវិញខ្លួនជាងខ្លួនឯងទៅទៀត គាត់តែងតែធ្វើអ្វីល្អនិង ជាអ្នកជម្រុញទឹកចិត្តដល់នរណាដែលកំពុងតែមានទុក្ខ ខ្ញុំពិតជាមានមទោនភាពណាស់ចំពោះអតីតកាលកន្លងជាមួយនឹងគាត់ ដូចជា
ការសន្ទនា ការសើចសប្បាយ ធ្វើឲ្យបេះដូងខ្ញុំគឺស្ថិតនៅជាមួយគាត់និង គ្រួសារគាត់ដដែល 
ពួកយើងនៅតែនឹក Chadwick និងគ្មានថ្ងៃដែលអាចបំភ្លេចបានឡើយ សូមឲ្យវីញ្ញាណឯងទៅកាន់សុខគតិភពចុះ  សម្លាញ់

Brie Larson
Brie Larson តួអង្គCaptain Marvel
Brie Larson តួអង្គCaptain Marvel

៤. តារាសម្តែង Samuel I Jackson តួអង្គ Nick Fury

ចំពោះអ្វីគ្រប់ដែលឯងផ្តល់យើង យើងនៅតែត្រូវការនិង រក្សាទុកជានិច្ច 
ជាមនុស្សដែលមានទេពកោសល្យនិង តារាដែលចេះចែករំលែក 
ប្អូនប្រុស ពួកយើងនឹងនឹកឯងជានិច្ច
 សូមទៅកាន់សុខគតិភពចុះ  

 Samuel I Jackson
 Samuel I Jackson តួអង្គ Nick Fury
 Samuel I Jackson តួអង្គ Nick Fury

៥. តារាសម្តែង Chris Evans តួអង្គ Captain America

ខ្ញុំពិតជារន្ធត់ចិត្តណាស់ នេះហួសពីការខូចចិត្តទៅទៀត ។ Chadwick គឺជាមនុស្សពិសេសក្នុងលក្ខណៈមកពីធម្មជាតិ។ គាត់គឺជាសិល្បករដែលមានការប្តេជ្ញាចិត្តនិង ចង់ចេះចង់ដឹង ជានិច្ច។ អ្នកសំដែងតិមានថាមពលនិង គុណភាពបែបនេះ។ គាត់មានការងារសំខាន់ជាច្រើនដែលនៅសេសសល់ដើម្បីបញ្ចប់វាផងដែរ ខ្ញុំសូមអរគុណជាអនេកចំពោះមិត្តភាពរបស់ពួកយើង។ គំនិតនិងការអធិស្ឋានរបស់ខ្ញុំនៅជាមួយគ្រួសាររបស់គាត់ជានិច្ច
  សូមទៅកាន់សុខគតិភពចុះ    

Chris Evans
Chris Evans តួអង្គ Captain America
Chris Evans តួអង្គ Captain America

៦.តារាសម្តែង Don Cheadle តួអង្គ Iron Man

រាល់ពេលដែលគាត់ស្លៀកឈុតសម្តែង គាត់បានបញ្ចេញមន្តស្នេហ៍និងសេចក្តីរីករាយហើយរាល់ពេលដែលគាត់បង្ហាញខ្លួននៅក្នុងវីដេអូ គាត់ជាមនុស្សឆ្លាត ចិត្តល្អនិង មានសន្តានចិត្តល្អ”។ ឥឡូវនេះគាត់បានទៅកន្លែងរបស់គាត់ ដែលនៅក្បែរពួកគេហើយ ដែលវាជានិមិត្តរូបសម្រាប់យុគសម័យផងដែរ។។ គ្រួសារ Marvel ស្ទូឌីយោសូមចូលរួមមរណទុក្ខយ៉ាងខ្លាំងចំពោះការបាត់បង់របស់គាត់ហើយ យើងកំពុងសោកសៅជាមួយក្រុមគ្រួសាររបស់គាត់នាពេលរាត្រីនេះផងដែរ។

Don Cheadle 
តារាសម្តែង Don Cheadle តួអង្គ Iron Man
តារាសម្តែង Don Cheadle តួអង្គ Iron Man

៧. ក្រុមហ៊ុន Marvel Studio 

ពួកយើងពិតជារន្ធត់ចិត្តណាស់និង ចិត្តគំនិតយើងនៅជាមួយ Chadwick Bosemanនិង គ្រួសាររបស់គាត់ជានិច្ច កេរ្តិ៍ឈ្មោះរបស់អ្នកនឹងនៅជារៀងរហូត សូមទៅកាន់សុខគតិភព

ក្រុមហ៊ុន Marvel Studio 
 ក្រុមហ៊ុន Marvel Studio 
 ក្រុមហ៊ុន Marvel Studio 
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T