ដោយយោងទៅតាម សារពត៌មាន បរទេសមួយ បានអោយដឹងថា នៅឯ ទីក្រុង New Orleans សហរដ្ឋអាមេរិក បុរសម្នាក់ អាយុ ប្រហែលជា ជាង ២០ឆ្នាំ បានដើរនៅលើចិញ្ចើមផ្លូវ ម្នាក់ឯង នាម៉ោង ៥ព្រឹកព្រលឹម ហើយក៏ត្រូវបាន ចោរបិទមុខ មិនស្គាល់ អត្តសញ្ញាណម្នាក់ ដើរតាមពីក្រោយ និងភ្ជង់ បុរសនោះ ដោយកាំភ្លើងផងដែរ។ នៅក្នុងវីដេអូ ចោរហាក់ដូចជា មានបំណង ចង់ប្លន់យកលុយ ពីបុរសនោះ ព្រោះថា ទីតាំងមានអំណោយផល និង មានសភាពស្ងប់ស្ងាត់ ហាក់ដូចជាផ្ដល់ឳកាស ដល់លោកចោរម្នាក់នោះ។ ចៃដន្យអាក្រក់ ចោរត្រូវអស់លក្ខណ៍ ដោយសារតែ ប្លន់លើកនេះ ប៉ះចំ បុរសក្លាហាន ដោយ បុរសនោះមានភាពរវាស ចាប់បង្វិល កាំភ្លើងពីលោកចោរ ហើយដេញវាយ បកទៅវិញ ធ្វើអោយចោរម្នាក់នោះរត់ ស្ទើរតែមិនទាន់។

ប្រិយមិត្តអាចទស្សនាវីដេអូទាំងអស់គ្នា៖



តើប្រិយមិត្តមានមតិយ៉ាងណាចំពោះរឿងនេះ?

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]