រដ្ឋផ្លរីដា ចាប់បានកន្ធាយពូជថ្មីធំៗបីក្បាល ដែលមើលមួយភ្លែតស្រដៀងបិសាចក្នុងរឿងហូលីវូដ

//s6.kh1.co/1d/1d77fb944522f44d5f1ff75a1f1e5b5943ab5305.jpg
សង្គម

 ៣០-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកអភិរក្សសត្វព្រៃ រួមទាំងក្រុមអ្នកជីវវិទូ នៅរដ្ឋផ្លរីដា បានប្រទះឃើញកន្ធាយដ៏ធំសម្បើមចំនួនបីក្បាល ដែលមើលមួយភ្លែតហាក់បីដូចជាបិសាចក្នុងខ្សែភាគយន្តហូលីវូដអីចឹង។

អាមេរិក៖ កាលពីសប្ដាហ៍មុននេះ អ្នកអភិរក្សសត្វព្រៃ រួមទាំងក្រុមអ្នកជីវវិទូ នៅរដ្ឋផ្លរីដា បានប្រទះឃើញកន្ធាយដ៏ធំសម្បើមចំនួនបីក្បាល ដែលមើលមួយភ្លែតហាក់បីដូចជាបិសាចក្នុងខ្សែភាគយន្តហូលីវូដអីចឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កន្ធាយទាំងបីក្បាល ជាប្រភេទពូជ Macrochelys Suwannee ដែលមួយក្បាលក្នុងចំណោមពួកវាទាំងបី មានទម្ងន់រហូតដល់ទៅប្រមាណ៤៦គីឡូក្រាមឯណោះ។ ហើយយោងតាមការបង្ហោះនៅលើគេហទំព័រហ្វេសប៊ុក FWC បានឲ្យដឹងថា កន្ធាយប្រភេទពូជនេះ គឺជាប្រភេទពូជថ្មីផងដែរ។

កន្ធាយឈ្មោល មានទម្ងន់ប្រមាណ៤៦គីឡូក្រាម និងកន្ធាយញីមានទម្ងន់ប្រមាណ២១គីឡូក្រាម បានជាប់អន្ទាក់សំណាញ់មួយនៅក្នុងទន្លេ New River ភាគខាងជើងនៃទីក្រុង Gainesville។ ហើយកន្ធាយឈ្មោលមួយក្បាលទៀត ទម្ងន់ប្រមាណប្រមាណ២៩គីឡូក្រាម ក៏បានជាប់នៅក្នុងអន្ទាក់សំណាញ់ ក្បែរៗនោះផងដែរ។

ចំពោះកន្ធាយឈ្មោលប្រភេទពូជខាងលើ អាចមានទម្ងន់ប្រមាណ៨០គីឡូក្រាមឡើងទៅ ហើយកន្ធាយញីវិញ ជាទូទៅមានទម្ងន់ក្រោម២៣គីឡូក្រាមប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោយពីផ្ដិតយករូបភាពនៃកន្ធាយទាំងបីក្បាលនោះរួចមក គេក៏បានព្រលែងពួកវាឲ្យចូលទៅក្នុងទឹកវិញផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

កន្ធាយពូជថ្មីដែលគេចាប់បាន
កន្ធាយពូជថ្មីដែលគេចាប់បាន
កន្ធាយពូជថ្មីដែលគេចាប់បាន
កន្ធាយពូជថ្មីដែលគេចាប់បាន
កន្ធាយពូជថ្មីដែលគេចាប់បាន
កន្ធាយពូជថ្មីដែលគេចាប់បាន
កន្ធាយពូជថ្មីដែលគេចាប់បាន
កន្ធាយពូជថ្មីដែលគេចាប់បាន
កន្ធាយពូជថ្មីដែលគេចាប់បាន
កន្ធាយពូជថ្មីដែលគេចាប់បាន
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T