ជប៉ុនជោគជ័យក្នុងការសាកល្បងឡានហោះ ជាលើកដំបូង (មានវីដេអូ)

//s6.kh1.co/b8/b80912c4253ba72eabdd92916e10d73e588f94bf.jpg
បច្ចេកវិទ្យា

 ៣០-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុនសង្ឃឹមថា នឹងធ្វើឲ្យរថយន្តហោះជាផ្នែកមួយនៃជីវិតធម្មតា។

ជប៉ុន៖ ក្រុមហ៊ុនជប៉ុនមួយបានប្រកាសពីការបើកបរសាកល្បងដោយជោគជ័យ នៃប្រភេទឡានហោះ។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ក្រុមហ៊ុន Sky Drive Inc​​ បានធ្វើការបង្ហាញជាសាធារណៈ នៅថ្ងៃទី២៥ ខែសីហា នៅឯទីលានសាកល្បងរបស់តូយ៉ូតា ដែលជាកន្លែងធំជាងគេមួយក្នុងប្រទេសជប៉ុន និងជាកន្លែងមូលដ្ឋានសម្រាប់អភិវឌ្ឍរថយន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រថយន្តហោះដែលអភិវឌ្ឍដោយក្រុមហ៊ុនជប៉ុន
រថយន្តហោះដែលអភិវឌ្ឍដោយក្រុមហ៊ុនជប៉ុន

វាជាការបង្ហាញជាសាធារណៈលើកដំបូង សម្រាប់រថយន្តហោះក្នុងប្រវត្តិសាស្ត្រ។ រថយន្តនោះមានឈ្មោះថា SD-03 ដែលមានការបើកបរដោយមនុស្សម្នាក់ ដែលបានចុះចតនិងហោះព័ទ្ធជុំវិញទីលាន ប្រហែល៤នាទី។ យោងតាមក្រុមហ៊ុនបានឲ្យដឹងថា SD-03 គឺជាយានយន្តអគ្គិសនីតូចបំផុតលើពិភពលោក ដែលអាចហោះឡើងនិងចុះចតបញ្ឈរ ហើយវាត្រូវការកន្លែងចតចំនួនពីរនៃរថយន្តធម្មតា។ វាមានម៉ូទ័រ៨ ដើម្បីធានាសុវត្ថិភាពក្នុងស្ថានភាពអាសន្ន។

រថយន្តហោះបានធ្វើតេស្ដសាកល្បង ដោយជោគជ័យ
រថយន្តហោះបានធ្វើតេស្ដសាកល្បង ដោយជោគជ័យ

ក្រុមហ៊ុនសង្ឃឹមថា នឹងធ្វើឲ្យរថយន្តហោះជាផ្នែកមួយនៃជីវិតធម្មតា។ ការហោះហើរសាកល្បងបន្ថែមទៀតនឹងកើតឡើងនាពេលអនាគត ក្រោមលក្ខខណ្ឌផ្សេងៗគ្នា ដើម្បីធានាថាសុវត្ថិភាពនិងបច្ចេកវិទ្យានៃយានយន្ត ត្រូវនឹងស្ដង់ស្ដារឧស្សាហកម្ម។ ភាពជោគជ័យនៃការហោះហើរនេះមានន័យថា រថយន្តនេះទំនងជាអាចនឹងត្រូវបានសាកល្បង នៅក្រៅទីលានតូយ៉ូតា នៅចុងឆ្នាំនេះ។

សេចក្ដីប្រកាសព័ត៌មានបាននិយាយថា ក្រុមហ៊ុននឹងបន្តការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីបើកដំណើរការរថយន្តហោះនៅឆ្នាំ២០២៣ ប្រកបដោយសុវត្ថិភាពនិងទុកចិត្ត។ យ៉ាងណាមិញ តម្លៃរបស់រថយន្តហោះមួយនេះមិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ៕

វីដេអូ
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T